អំពី​ អម្រឹត

អំពី​ អម្រឹត

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និងមានទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតមធ្យមសម្រាប់ សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗទៀត ដូចជា ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយតបនិងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។

កាវិវឌ្ឍន៍

១៩៩១

GRET ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំង បានបង្កើតគម្រោងសាកល្បងដើម្បីផ្តល់ឥណទានខ្នាតតូចបំផុតដល់ប្រជាជនកម្ពុជានៅតាមជនបទ។ គម្រោងសាកល្បងលើកដំបូងនេះ បានចាប់ផ្តើមដំណើរការ ជាមួយនឹងសេវាហិរញ្ញវត្ថុតែមួយគត់ ដែលត្រូវបានគេស្គាល់ថាជា «ឥណទានក្រុមធានា»។

២០០០

ជាមួយនឹងជំនួយផ្នែកប្រឹក្សាយោបល់ពី Horus Development Finance គម្រោងនេះបានប្រែក្លាយជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (អឺអឹមតេ) ដែលមានដើមទុនចុះបញ្ជីចំនួន ៣៣០ លានរៀល និងមានភាគទុនិកចំនួនពីរគឺ GRET និង SIDI។

២០០១

អឺអឹមតេ បានទទួលអាជ្ញាប័ណ្ណជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។

២០០២

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ ទទួលយកជាផ្លូវការនូវភាគទុនិកថ្មីចំនួនពីរបន្ថែមទៀតគឺ La Fayette Participations (LFP) ដែលជាបុត្រសម្ព័ន្ធរបស់ Horus Development Finance និង PROPARCO (ជាមួយនឹងការរួមបញ្ចូលដើមទុន ២០% នៃភាគហ៊ុនសរុប)។

២០០៣

I&P បានចូលជាម្ចាស់ភាគហ៊ុនថ្មីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ។

២០០៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ ត្រូវបានប្តូរឈ្មោះជា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៤។ ភាគទុនិក LFP បានទិញយកភាគហ៊ុនរបស់ PROPARCO។

២០០៦

Advans SA SICAR បានក្លាយជាភាគទុនិក។ Advans SA គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគមួយ បង្កើតនៅឆ្នាំ២០០៥ ដោយ Horus Development Finance ដែលមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា EIB, KfW, IFC, AFD, FMO និង CDC។

២០០៧

Botta (ក្រុមហ៊ុនវិនិយោគរបស់បុគ្គលិក អម្រឹត) បានក្លាយជាភាគទុនិក។

២០០៨

យោងតាមច្បាប់ស្តីពីធនាគារនៅកម្ពុជា Advans បានក្លាយជាភាគទុនិកនាំមុខ និងជាភាគទុនិកមានឥទ្ធិពល ដោយមានភាគហ៊ុនចំនួន ៣១,៣២%។ SIDI និង I&P បានចាកចេញ ហើយ FMO, Oikocredit និង PROPARCO ចូលមកវិនិយោគ។

២០០៩

នៅខែមករា អម្រឹត បានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជន។ នៅដំណាច់ឆ្នាំដដែល សាខាទាំងអស់របស់ អម្រឹត ត្រូវបានរៀបចំរួចជាស្រេច ដើម្បីទទួលប្រាក់បញ្ញើពីសាធារណជន។

២០១២

Advans SA បានបង្កើនភាគហ៊ុនដល់ ៤៤,៤២% នៃដើមទុនសរុប ដោយទិញយកភាគហ៊ុនរបស់ Oikocredit។ អម្រឹត បានពង្រឹងវិធីសាស្រ្ត និងមូលដ្ឋានក្នុងការគ្រប់គ្រងសាច់ប្រាក់នៃឥណទានបុគ្គល និងធ្វើតេស្តសាកល្បងផលិតផលឥណទានសហគ្រាសខ្នាតតូច និងមធ្យម។

២០១៣

អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវឥណទានសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងបានធ្វើតេស្តសាកល្បងផលិតផលកសិកម្ម (AGRIFIN) ដែលជាផលិតផលនៅតាមជនបទ បង្កើតឡើងដើម្បីផ្តល់ជូនសហគ្រិនកសិកម្មខ្នាតតូច និងមធ្យម ជាមួយនឹងតម្រូវការដើមទុន ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន។

២០១៤

អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធស្នូលរបស់ធនាគារគឺ T២៤ និង ឥណទានកសិកម្ម។

២០១៥

អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុចល័ត កាលពីខែសីហា បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធពេញលេញរបស់ Advans នៅក្នុងខែមីនា។ Advans SA, FMO និង IFC បានទិញយកភាគហ៊ុនរបស់ GRET និង PROPARCO។ អម្រឹត បានចូលរួមក្នុងពិធីខួប១០ឆ្នាំ របស់ Advans ទាំងក្នុងនិងក្រៅ។

២០១៦

អម្រឹត ទទួលបានជំនួយពី UNCDF សម្រាប់អភិវឌ្ឍន៍គម្រោងសេវាកម្មហិរញ្ញវត្ថុ (សេវាគ្រួសាររីករាយ) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។

២០១៧

អម្រឹត ទទួលបានវិញ្ញាបនបត្រមាស លើអនុលោមភាពសារពើពន្ធ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពសម្រាប់ឆ្នាំ២០១៧-១៨ និងបានឲ្យដំណើរការម៉ាស៊ីនអេធីអឹម នៅតាមសាខា ចំនួន ២០ និងបានចូលរួមជាមួយប្រព័ន្ធ National Shared Switch។ ជាមួយនឹងការដាក់ឲ្យដំណើរការឥណទានអាជីវកម្មរយៈពេលខ្លី អម្រឹត អាចផ្តល់នូវដំណោះស្រាយពេញលេញសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ដោយបានទទួលជំនួយបច្ចេកទេសពី អម្រឹត Advans Myanmar បានបើកសាខាដំបូងរបស់ខ្លួន នៅខែមេសា ឆ្នាំ២០១៦។

២០១៨

អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ១០ ធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលគេទទួលស្គាល់ថាជាស្ថាប័នដែលមានចំណាត់ថ្នាក់ល្អបំផុត លើគុណភាពឥណទាន។ អម្រឹត បានផ្លាស់ប្ដូរមកកាន់ការិយាល័យកណ្ដាលថ្មី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទួលគោក រាជធានីភ្នំពេញ។

២០១៩

អម្រឹត បានផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី (Logo) ជាការបង្ហាញពីការវិវត្តខ្លួនឲ្យរឹតតែរីកចម្រើនខ្លាំងឡើង។ ក្នងឆ្នាំនេះដែរ អម្រឹត សម្រេចបានទ្រព្យសកម្មចំនួន ១ ពាន់លានដុល្លារ។ អម្រឹត ក៏បានដាក់ឲ្យប្រើប្រាស់នូវ «Amret Mobile App» តាមរយៈទូរសព្ទដៃផងដែរ។

២០២០

ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ ១៩ អម្រឹត ទទួលវិញ្ញាបនប័ត្រជាស្ថាប័នហិរញ្ញវត្ថុដែលអនុវត្តតាមគោលការណ៍ការពារអតិថិជន (CPP) រយៈពេល ៤ ឆ្នាំ (២០២0-២០២៤) ដែលបង្ហាញពីការប្ដេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់ អម្រឹត ចំពោះសង្គម។

២០២១

អម្រឹត បានធ្វើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា រួមទាំងប្រព័ន្ធធនាគារស្នូលរបស់ខ្លួនប្រកបដោយភាពជោគជ័យ។ ជាពិសេស នេះគឺជាឆ្នាំដែល អម្រឹត ទទួលបានប្រាក់ចំណេញជាង ៤០ លានដុល្លាសហរដ្ឋអាមេរិច ជាលើកដំបូង។

២០២២

អម្រឹត​ បានរក្សានូវតំណែងជាស្ថាប័នហិរញ្ញវត្ថុ ឈានមុខគេមួយដែលជុំរុញកំណើនសេដ្ឋកិច្ចប្រកបទំនួលខុសត្រូវដូចដែលបានទទួលស្គាល់តាមរយៈ វិញ្ញបនប័ត្រស្តីពីការ ការពារអតិថិជន ស្គង់ដារមាស ដែលមានសុពលភាពរយៈពេលបីឆ្នាំ(២០២៣-២០២៥) ដោយគោរពរទៅតាមដោលការណ៍ការពារអតិថិជនពី Cerise + SPTF

២០២៣

អម្រឹត បង្ហាញឌីជីថលនីយកម្មនៃដំណើរការកម្ចី ការដាក់ឱ្យដំណើរការសេវារេនាគារចល័តថ្មី MyApp ហើយទ្រព្យសម្បត្តិសរុបឈានដល់ ២ ពាន់លានដុល្លារជាលើកដំបូង។

Accordion Content

ប្រវត្តិ អម្រឹត

អម្រឹត មានដើមកំណើតមកពីគំនិតផ្តួចផ្តើមឥណទានជនបទតាំងពីឆ្នាំ១៩៩១ ដោយអង្គការបារាំងមួយ ហៅថា ហ្រ្គេត (GRET- Recherche et d'Echanges Technologiques) ដែលមានតែ ៣ខេត្ត ប៉ុណ្ណោះ។ ទស្សនវិស័យរបស់ ហ្រ្គេត (GRET) គឺត្រូវមាននិរន្តរភាពយូរអង្វែង ដើម្បីគាំទ្រដល់សហគ្រិន ដោយផ្តល់ជូននូវឥណទានដែលមានការទទួលខុសត្រូវ និងអាចទទួលយកបានពីគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ អម្រឹត។

 ​​​​​​Amret, first known as GRET and then as Ennetean Moulethan Tchonnebath (Local Rural Credit), started as a small credit project operating through five village associations in just three provinces: Kandal, Kampong Speu and Prey Veng.

Amret was formerly known as Ennetean Moulethan Tchonnebath (in English, it means "Local Rural Credit") or briefly called EMT (/ə/-/ɛm/-/te/). Because the full name was long so short name (EMT) was always used, and the full name (Ennetean Moulethan Tchonnebath) had rarely been used.

EMT was not usually pronounced in the right way because at present, most of people in Cambodia like to use English, they usually pronounce /i:/-/ɛm/-/ti:/ instead of /ə/-/ɛm/-/te/. Moreover, most of clients in rural areas always called the name shortly like: /ɛm/-/te/, /ə/-/te/ or /te/-/te/ so Amret's Management Staff had decided to change this name.

Through thorough study and correct consideration, with the help from a doctor of Khmer literature to give advice and explain the meaning of Amret, and through the study about the meaning and pronunciation of Amret from its clients especially some ethnics living in Cambodia such as Cham, Vietnamese, and some others, it has shown that Amret has good meaning and does not have bad meaning in the languages of these ethnics; additionally, the reverse pronunciation (Et-ram) of Amret is not a bad word.
​​​​​​​
The Management Staff decided to change the name from EMT to Amret on June 14, 2004. The purpose of this change is to make clients and people call the name of the institution easily and correctly. Another purpose is to name the institution in Khmer language that has good meaning and shows the solidarity.

MapIn cooperation with the Ministry of Agriculture Forestry and Fisheries, GRET provided loan to people after a workshop in May, 1991. There were only 50 participants participating in the workshop. The workshop made decision and commitment to focus on only one target which was the long time and sustainable credit for providing to people.​​​​​​​This credit provision of GRET had to be able to facilitate and improve the living standard of borrowers. GRET followed the procedure of credit provision of Grameen Bank for applying to its procedure of credit provision by creating solidary group to guarantee each other for getting loan.
​​​​​​​
The maximum loan size for each member of the group was only 30.000 riels, which was equal to 30USD (according to the exchange rate at that time). Only one person in a family could get loan, and the number of members to get loan were limited to 5 members only in each group (no more and no less than 5 people). Those members guaranteed each other to get loan from Amret, and loan period was only 10 months for each cycle.

ការចាប់ផ្តើមដំបូងរបស់ អម្រឹត ជាគម្រោងរបស់ GRET នៅឆ្នាំ១៩៩១

អម្រឹត ត្រូវបានគេស្គាល់ជាដំបូងថាជា ហ្គ្រេត (GRET) ហើយបន្ទាប់មកទៀតគឺ Ennetean Moulethan Tchonnebath (ឥណទានជនបទក្នុងស្រុក) ដែលបានចាប់ផ្តើមជាគម្រោងឥណទានខ្នាតតូច ដែលដំណើរការតាមរយៈសមាគមភូមិចំនួន៥ នៅក្នុងខេត្តចំនួន៣ គឺខេត្តកណ្តាល កំពង់ស្ពឺ និងព្រៃវែង។
​​​​​​​

ការផ្តល់ឥណទាន និងទំហំទឹកប្រាក់របស់ អម្រឹត (កាលនៅជាអង្គការ GRET) ដែលបានផ្តល់ជូនអតិថិជនសម្រាប់ក្រុមនីមួយៗ នៅឆ្នាំ១៩៩១

ឆ្នាំ១៩៩១ អង្គការនេះបានធ្វើសកម្មភាពក្នុងការផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋដោយមានការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺក្រោយពីពេល ហ្គ្រេត (GRET) បានប្រារព្ធធ្វើសិក្ខាសាលាមួយនៅខែឧសភា ឆ្នាំ១៩៩១ ដោយពេលនោះមានសិក្ខាកាមចូលរួមចំនួនប្រមាណតែ ៥០នាក់តែប៉ុណ្ណោះ។ សិក្ខាសាលានៅពេលនោះគឺបានសម្រេច និងធ្វើការប្តេជ្ញាដោយផ្តោតសំខាន់ និងកំណត់គោលដៅតែមួយគត់ គឺការផ្តល់ឥណទានជូនប្រជាពលរដ្ឋ ដែលការផ្តល់ឥណទាន នោះគឺត្រូវតែមានចីរភាព និងនិរន្តរភាពយូរអង្វែង។ ការផ្តល់ឥណទានរបស់ ហ្គ្រេត (GRET) គឺត្រូវតែមានភាពងាយស្រួល និងជួយបង្កើនស្ថានភាពរស់នៅរបស់អ្នកខ្ចីឲ្យបានប្រសើរឡើង។ នីតិវិធីក្នុងការផ្តល់ឥណទានរបស់ ហ្គ្រេត (GRET) ត្រូវបានអនុវត្តតាមការផ្តល់ឥណទានតាមធនាគារ Grameen Bank គឺបង្កើតក្រុមសាមគ្គីដោយធានាគ្នាដើម្បីខ្ចីប្រាក់។

ការកកើតនៃឈ្មោះ អម្រឹត

អម្រឹត ពីដំបូងឡើយគឺត្រូវបានគេស្គាល់ និងចាំថាជា ឥណទានមូលដ្ឋានជនបទ (Ennetean Moulethan Tchonnebath) ដែលឈ្មោះនេះហៅជាអក្សរកាត់ថា អឺ អឹម តេ (EMT) តែដោយសារឈ្មោះនេះគឺមានលក្ខណៈវែង និងមួយវិញទៀត យើងបានហៅឈ្មោះនេះតែជាអក្សរកាត់គឺ អឺ អឹម តេ (EMT) តែប៉ុណ្ណោះ គឺមិនបានហៅឈ្មោះពេញថា ឥណទានមូលដ្ឋានជនបទ (Ennetean MoulethanTchonnebath) នោះទេ។
​​​​​​​
ការហៅឈ្មោះ អឺ អឹម តេ នោះទៀតសោត គឺភាគច្រើនហៅឈ្មោះមិនបានត្រឹមត្រូវទៀត ព្រោះមនុស្សភាគច្រើននៅកម្ពុជានាសម័យបច្ចុប្បន្នគឺចូលចិត្តប្រើភាសាអង់គេ្លសច្រើន ដូច្នេះអ្នកទាំងនោះគឺតែងតែហៅឈ្មោះ អឺ អឹម តេ ថា អ៊ី អឹម ធី ទៅវិញ ហើយអ្វីដែលចម្លែកជាងនេះទៅទៀតនោះ គឺអតិថិជនភាគច្រើនរបស់ស្ថាប័នដែលរស់នៅឯជនបទតែងតែហៅឈ្មោះស្ថាប័នមិនបានត្រឹមត្រូវ និងពេញលេញនោះទេ គឺបានហៅឈ្មោះដោយបាត់អក្សរ និងពាក្យមួយចំនួន ដូចជា អ្នកខ្លះហៅថា អឹម តេ អ្នកខ្លះហៅថា អឺ តេ អ្នកខ្លះហៅថា តេ តេ អាស្រ័យហេតុនេះហើយទើបគណៈគ្រប់គ្រងរបស់ស្ថាប័នបានសម្រេចធ្វើការផ្លាស់ប្តូរឈ្មោះដោយធ្វើការសិក្សា ពិនិត្យពិច័យយ៉ាងល្អិតល្អន់ និងត្រឹមត្រូវ ដោយមានបណ្ឌិតផ្នែកអក្សរសាស្រ្តខែ្មរផ្តល់ជាយោបល់ និងពន្យល់ពីអត្ថន័យនៃពាក្យ អម្រឹត ដោយមានការសិក្សាពីអត្ថន័យ សូរសព្ទ និងសូរសៀង នៃឈ្មោះ អម្រឹត ជាមួយអតិថិជនរបស់ខ្លួន និងពិសេសជាមួយជនជាតិមួយចំនួន ដែលរស់នៅលើទឹកដីខែ្មរ មានដូចជា ជនជាតិចាម ជនជាតិវៀតណាម និងជនជាតិផ្សេងៗទៀត ហើយឈ្មោះនេះគឺបងប្អូនជនជាតិទាំងនោះបានប្រាប់ថាមានអត្ថន័យល្អមិនមានន័យអាក្រក់ចំពោះភាសារបស់គេឡើយ និងមួយវិញទៀតគឺ មិនមានពាក្យគន្លាស់កាត់ជាពាក្យអាក្រក់ឡើយ។