ក្រមសីលធម៌វិជ្ជាជីវៈ

ក្រមសីលធម៌វិជ្ជាជីវៈ

ដើម្បីធានាថា ប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានប្រព្រឹត្តទៅប្រកបដោយវិជ្ជាជីវៈ អម្រឹតកំណត់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យនិយោជិតទាំងអស់អនុលោមតាម៖

ជៀសវាងការប្រព្រឹត្ត ឬប្រកបអាជីវកម្មទាំងឡាយណាដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍ចំពោះអាជីវកម្មអម្រឹត អតិថិជន និងអ្នកផ្គត់ផ្គង់ទាំងអស់របស់អម្រឹត។

ផ្តល់សេវាជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ ការគោរព និងស្មើភាពគ្នា ដោយប្រកាន់ខ្ជាប់នូវស្តង់ដា ដូចដែលបានចែងក្នុងគោលការណ៍ការពារអតិថិជន។

រក្សានូវរាល់ព័ត៌មានសម្ងាត់ទាំងអស់ដែលមានដូចជា ផែនការអាជីវកម្ម យុទ្ធសាស្ត្ររបស់ស្ថាប័ន ទិន្នន័យ ឬព័ត៌មានហិរញ្ញវត្ថុ គោលនយោបាយ នីតិវិធី គោលការណ៍និងព័ត៌មានសម្ងាត់របស់អតិថិជន អ្នកផ្គត់ផ្គង់និងបុគ្គលិក។

អនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនក្នុងការបង្កើតឱ្យមានបរិយាកាសការងារវិជ្ជមានដែលមិនមានការរំលោភបំពាន ការបៀតបៀនកេរ្តិ៍ខ្មាស និងជៀសវាងគ្រប់ទម្រង់នៃការរើសអើង។

ចូលរួមលើកកម្ពស់ និងអនុវត្តវប្បធម៌ការងារដែលប្រកបដោយសុវត្ថិភាព និងសុខុមាលភាពនៅកន្លែងការងារ។

ចូលរួមធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវទៅលើសង្គម និងបរិស្ថាន ដោយប្រកាន់ខ្ជាប់នូវការអនុវត្តប្រកបដោយនិរន្តរភាព និងក្រមសីលធម៌។

ចូលរួមយ៉ាងសកម្មក្នុងការការពារ និងធ្វើការរាយការណ៍អំពីការប្រព្រឹត្ត ឬឥរិយាបថមិនស្មោះត្រង់ទាំងឡាយណាដែលទាក់ទងទៅនឹងការគៃបន្លំ ឬអំពើពុករលួយ។

ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈការងារ និងមានអាកប្បកិរិយាសមរម្យទាំងក្នុង និងក្រៅម៉ោងការងារដើម្បីធានាថាសកម្មភាពរបស់ខ្លួនមិនមានផលប៉ះពាល់ជាអវិជ្ជមានណាមួយដល់កិត្តិនាម និងផលប្រយោជន៍របស់ស្ថាប័ន។

ប្តេជ្ញាចិត្តក្នុងការអនុវត្តដោយអនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយ នីតិវិធី គោលការណ៍ និងច្បាប់ ឬបទប្បញ្ញតិផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា។

ផលិតផលដែលពាក់ព័ន្ធ