អម្រឹត គោរពសិទ្ធអតិថិជនហើយដាច់ខាតមិនមានចេតនាបង្កហានិភ័យដល់អតិថិជនរបស់ខ្លួនឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីការពារខ្លួនពីហានិភ័យដែលអាចកើតមានឡើង អតិថិជនត្រូវយល់អំពីសិទ្ធិរបស់ខ្លួនដែលមានដូចខាងក្រោម៖
អតិថិជន មានសិទ្ធិទទួលបានការបម្រើសេវាកម្មដោយស្មើភាពគ្នា ការគោរព ការពារពីការរើសអើងនិងការពារពីការរំលោភបំពានគ្រប់រូបភាព ដោយមិនគិតពីសាវតា ឬស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជននោះទេ។
អតិថិជនមានសិទ្ធិទទួលបានព័ត៌មានច្បាស់លាស់ និងងាយស្រួលយល់ អំពី តម្លៃ និងលក្ខខណ្ឌ នៃផលិតផល និងសេវារបស់អម្រឹត។
អតិថិជន មានសិទ្ធិទទួលបានការការពារសុវត្ថិភាព និងឯកជនភាពនៃព័ត៌មានរបស់ខ្លួន ហើយអម្រឹត អាចប្រើប្រាស់ព័ត៌មានរបស់អតិថិជនបានសម្រាប់តែគោលបំណងដែលបានស្នើសុំតែប៉ុណ្ណោះ។ អម្រឹត នឹងស្នើសុំការអនុញ្ញាតពីអតិថិជនជាមុនប្រសិនបើមានតម្រូវការចែករំលែកព័ត៌មានណាមួយរបស់អតិថិជនទៅភាគីទីបី។
អតិថិជនមានសិទ្ធិពិចារណាគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើសផលិតផល ឬសេវាណាមួយ ដែលត្រឹមត្រូវ និងស័ក្តិសមនឹងលទ្ធភាពបង់សង។
អតិថិជនមានសិទ្ធិប្តឹងតវ៉ានិងផ្តល់មតិកែលម្អ ហើយអម្រឹតនឹងផ្តល់ដំណោះស្រាយជូនឱ្យបានសមស្រប ប្រសិនបើសេវាកម្មរបស់អម្រឹត មិនបានបំពេញតាមការរំពឹងទុក។