• Home
  • ព័ត៌មាន
  • អម្រឹត មានសេចក្តីសោមនស្សរីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់ជាដៃគូ ជាមួយនឹងសាលាអន្តរជាតិ KCE International School សាខា ត្រាំខ្នារ

អម្រឹត មានសេចក្តីសោមនស្សរីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់ជាដៃគូ ជាមួយនឹងសាលាអន្តរជាតិ KCE International School សាខា ត្រាំខ្នារ

Dec 04, 2024

អម្រឹត-ថ្ងៃទី ០៤​ ខែធ្នូ ឆ្នាំ ២០២៤ អម្រឹត ជាមួយដៃគូ​សហការ បានចុះអនុស្សរណៈយោគយល់ជាដៃគូគ្នា ជាមួយនឹងសាលាអន្តរជាតិ KCE International School នៅសាខា ត្រាំខ្នារ។

ដើម្បីជាគោលដៅរួមចំណែកសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុជូនមាតាបិតា ឬអាណាព្យាបាលលើការចំណាយថ្លៃសិក្សារបស់កូនៗ  អម្រឹត ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចុះអនុស្សរណៈនៃការយោគយល់ជាដៃគូ ជាមួយនឹងសាលាអន្តរជាតិ KCE International School សាខា ត្រាំខ្នារ

ដោយអម្រឹតមានផលិតថ្មីផ្តល់ជូនអាណាព្យាបាលទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មណាមួយជាមួយអម្រឹតទទួលបាន ឥណទានសិក្សា ដើម្បីគាំទ្រកូនៗ ទទួលបានការអប់រំដោយជោគជ័យស្របទៅតាមផែនការ និងក្តីស្រមៃរបស់លោកអ្នក។

លក្ខខណ្ឌពិសេសអំពីឥណទានសិក្សា (Smart Edu Loan) ៖

  • ឥណទានសិក្សា មិនតម្រូវមានទ្រព្យធានា
  • ឥណទានកម្ចីរហូតដល់ ១០.០០០ ដុល្លារ
  • អត្រាការប្រាក់សមរម្យ លក្ខខណ្ឌងាយស្រួល
  • បង់រំលស់ ឬផ្ដាច់ដោយសេរី មិនមានការពិន័យ។

ព័ត៌មានបន្ថែម | More information: 023 999 033/ 093 999 111/ 089 999 033 ឬមកសាខាអម្រឹតណាមួយដែលនៅជិតលោកអ្នក

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ