អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាស្ថាប័នទទួលប្រាក់បញ្ញើធំមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈលើកដំបូងរបស់ខ្លួនជាមួយនឹង ឌីជេ ណាណា។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏ដូចជាមិត្តអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ លោក ដុស ឌីន អគ្គនាយកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖
«យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបាន ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈតំណាងឲ្យស្ថាប័នរបស់យើង។»
លោកគូសបញ្ជាក់ថា៖
«នៅក្នុងសង្គមដែលពោរពេញដោយភាពប្រកួតប្រជែងនេះ ការផ្សព្វផ្សាយតាមរយៈឌីជីថលកាន់តែមានការកើនឡើងខ្ពស់ ហើយជាពិសេសការជ្រើសរើសទូតសុឆន្ទៈដែលតំណាងឲ្យស្ថាប័ន នេះទៀតសោត ពិតជាមានសារៈសំខាន់ណាស់ក្នុងការខិតទៅជិតអតិថិជនបានល្អនិងប្រសើរជាងមុន។ ក្នុងនោះផងដែរ អម្រឹត បានសម្រេចជ្រើសរើស ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈតំណាងឲ្យស្ថាប័នរបស់យើង អ្នកនាងពិតជាស័ក្តសមណាស់ ព្រោះអ្នកនាង គឺជាបុគ្គលសាធារណៈដែលមានឥទ្ធិពលមួយរូបក្នុងសង្គមនាពេលបច្ចុប្បន្ននេះ អ្នកនាងមិនត្រឹមតែជា បុគ្គលសាធារណៈ និងជាពិធីការនីដ៏មានប្រជាប្រិយភាព និងហោវាស័ព្ទនោះទេ អ្នកនាងក៏ជាសហគ្រិនស្រ្តីដែលមានទំនុកចិត្តម្នាក់ និងជាអ្នកផ្តល់មតិលើកទឹកចិត្តដល់សាធារណជន ក៏ដូចជាឧត្តមភរិយាល្អម្នាក់ដែលមានគ្រួសារមួយដ៏កក់ក្តៅផងដែរ។»
លោកបន្ថែមទៀតថា៖
«ក្នុងនាមជាទូតសុឆន្ទៈ អ្នកនាងពិតជាអាចជួយឲ្យ អម្រឹត សម្រេចបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដ៏មានតម្លាភាព និងគ្រប់គ្រាន់ទៅដល់អតិថិជនប្រកបដោយភាពវិជ្ជមាន។»
ឌីជេ ណាណា ក៏បានបង្ហាញអារម្មណ៍រំភើប នៅក្នុងឱកាសនេះផងដែរ អ្នកនាងបានលើកឡើងថា៖
“គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាស្ថាប័នក្នុងស្រុកមួយដែលមានការគាំទ្រពីសំណាក់អតិថិជន ទាំងនៅទីប្រជុំជន និងជនបទ ហើយស្ថាប័នតែងតែផ្តោតសំខាន់លើអតិថិជនដែលមានចំណូលទាប និងមធ្យម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារមានតួនាទីសំខាន់ណាស់ ក្នុងការពន្យល់ណែនាំអតិថិជនរបស់ខ្លួនឲ្យយល់ដឹងពីលក្ខណៈពិសេសរបស់ផលិតផលនីមួយៗ ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែល្អប្រសើរ។”
អ្នកនាងក៏បានលើកឡើងដែរថា៖
“ការផ្តល់ព័ត៌មានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយជូនដល់អតិថិជន គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចចូលរួមក្នុងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចប្រទេសជាតិផងដែរ។ បច្ចុប្បន្ននេះ អម្រឹត មានផលិតផលល្អៗជាច្រើន ដែលអាចរួមចំណែកជួយដល់អតិថិជនរបស់ខ្លួនរួមមាន ផលិតផលក្មេងឆ្លាត ឥណទានសហគ្រិនស្ត្រី និងឥណទានផ្សេងៗទៀត ដែលមានអត្ថប្រយោជន៍ល្អសម្រាប់គ្រប់គ្នាដែលមានតម្រូវការ។ ក្នុងនាមជាទូតសុឆន្ទៈ ខ្ញុំនឹងប្រើប្រាស់សំលេងរបស់ខ្ញុំ ជួយពន្យល់ណែនាំទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីទទួលបានព័ត៌មានល្អៗជាច្រើន អំពីផលិតផលរបស់ អម្រឹត។”
អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និង ទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតតូច និងមធ្យមសម្រាប់សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗទៀតដូចជា ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង ដែលមាននៅលើកម្មវិធី Amret Mobile ដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។
នាពេលបច្ចុប្បន្ននេះអម្រឹតមានសាខាចំនួន ១៥៦ និងមានបណ្តាញម៉ាស៊ីនអេធីអឹមចំនួន ៣៤ ទីតាំងនៅទូទាំងប្រទេស។ គិតត្រឹមខែមេសា ឆ្នាំ២០២២ អម្រឹត មានទ្រព្យសកម្មសរុបរហូតដល់ ១.៦៨១ លានដុល្លារ និងមានផលបត្រប្រាក់កម្ចីចំនួន ១.៤៧៨ លានដុល្លារ ជាមួយនឹងសមតុល្យប្រាក់បញ្ញើចំនួន ៨២៥ លានដុល្លារ ដែលមានអតិថិជនសរុបច្រើនរហូតដល់ ៥៤១.៤៣៥នាក់។
Share To:
Nov 22, 2024
Nov 11, 2024