"កម្ចីឌីជីថល" ឱកាសទទួលបាន-iphone 16 pro max ១រង្វាន់ និងទឹកប្រាក់ ១០០.០០០រៀល ចំនួន២៤រង្វាន់
Nov 22, 2024
អម្រឹត គិត ហើយសង្ឃឹមថាប្អូនៗ នឹងមានអនាគតល្អ យើងដឹងហើយថា នាពេលបច្ចុប្បន្ននេះចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាយើងបានរួចផុតពីសង្គ្រាមដ៏រ៉ាំរ៉ៃ រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់កែ និងស្តា ឡើងវិញស្ទើរគ្រប់វិស័យដើម្បីព្យាយាមឲ្យប្រទេសមានការរីកចម្រើន និងជឿនលឿនដូចប្រទេសដ៏ទៃនៅលើ សកលលោក។ ក្នុងនោះផងដែររាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រ និងភាពអក្ខរកម្ម ដែលចំណុចនេះគឺជាចំណុចចម្បងមួយរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់ជាទីបំផុតក្នុងការកែទម្រង់ គឺដើម្បីអោយ ព្រះរាជាណាក្រកម្ពុជាមាន និងសម្បូរដោយធនធានមនុស្សមានអ្នកចេះដឹងខ្ពស់ៗ និងច្រើនៗ។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ ដែលជាថ្ងៃដ៏រីករាយក្នុងឪកាសទិវាសិទ្ធិកុមារអន្តរជាតិ ដែលប្រទេសនានានៅលើសលកលោក GOC-KTមិនថាតែព្រះរាជាណាចក្រកម្ពុជាយើងនេះទេ ដែលកំពុងប្រារព្ធ ទិវានេះ។ នៅថ្ងៃនេះផងដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដឹកនាំ ដោយលោក នួន វណ្ណី នាយករងនៃនាយកដ្ឋានម៉ាឃីតធីង និងសហការី តំណាង ដ៏ខ្ពង់ខ្ពស់លោក ជា ផល្លារិន អគ្គនាយក អម្រឹត បាននាំយកអំណោយបន្តិចបន្តួចជា សម្ភារសិក្សាទៅចែកជូន ប្អូនៗកុមារកំព្រាដែលកំពុងសិក្សានៅអង្គការ មូលនិធិសេចក្តី ស្រលាញ់ដល់កុមារ ដែលស្នាក់ការនៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារសិក្សាទាំងនោះរួមមាន ប៊ិក សៀវភៅ ខ្មៅដៃ ជ័រលុប ប្រដាប់ដាក់ខ្មៅដៃ និងសៀវភៅមួយចំនួន សម្រាប់ដាក់នៅក្នុងបណ្ណាល័យសិក្សារបស់អង្គការ។ ឆ្លងតាមមតិសំនេះសំណាលរវាងលោក នួន វណ្ណី នាយករងម៉ាឃីតធីង អម្រឹត និងលោក សេង សុជាតិ ដែលជាប្រធាន និងជាអ្នកបង្កើតអង្គការមូលនិធិសេចក្តីស្រលាញ់ដល់កុមារ ដែលមានមូលដ្ឋាននៅភ្នំពេញមួយកន្លែង និងនៅតាមបណ្តាខេត្តមាន ចំនួនបួនខេត្តផ្សេងទៀតបានរៀបរាប់អោយដឹងថា៖
“ ក្មេងៗ ដែលមកសិក្សានៅក្នុងអង្គការរបស់លោកស្ទើរតែទាំងអស់គឺជាកូនអ្នកក្រីក្រ ខ្សត់ខ្សោយ ដែលរកព្រឹកខ្វះល្លាច ហើយឪពុកម្តាយរបស់ពួកគេ ឬពួកគេផ្ទាល់ គឺជាអ្នកប្រកបមុខរបររើសអេតចាយដើម្បីរកប្រាក់ កម្រៃយកមកចិញ្ចឹមជីវិត “ ។
លោកបានបន្ថែមថា “ ពួកគេគឺជាមនុស្សមិនមានសំណាងដូចកូនអស់គេ ដែលមានប្រាក់ គ្រប់គ្រាន់ដើម្បីចាយវាយ និងបានរៀនសូត្រនៅសាលាត្រឹមត្រូវ និងអ្នកខ្លះទៀតនោះគឺមានសំណាងបានទៅរៀនៅសាលាល្អៗ ថែមទៀតផង គឺមិនដូច ក្មេងៗ នៅទីនេះទេ ដែលគ្នាមានពេលខ្លះ គឺគ្រួសារបង្ខំមិនអោយទៅរៀនទាំងខ្លួនគេមានអាយុត្រឹមតែ៧ ទៅ៨ឆ្នាំ ដោយទុកអោយពួកគេទៅជួយការងារដើររើសអេតចាយ និងធ្វើការងារផ្សេងៗ តាមតែអាចធ្វើទៅបានទាំងគ្នានៅក្នុងវ័យសិក្សា។ ទំាងនេះសបញ្ជាក់ឲ្យឃើញថា គឺដោយសារកត្តាជីវភាពត្រូវបង្ខំអោយកុមារមួយចំនួនត្រូវតែរកប្រាក់ជួយឪពុកម្តាយដើម្បីរស់។ ក្នុងនោះផងដែរក្មេងៗមួយភាគនៅក្នុងមណ្ឌលរបស់លោក គឺជាកុមារកំព្រាគ្មានទីពឹងពាក់ ហើយបានមករស់នៅក្នុងអង្គការ របស់លោកដើម្បីរស់នៅបានអាហារហូបចុក និងបានសិក្សារៀនសូត្រនឹងគេ ព្រោះខ្លួនមិនដឹងទៅពឹងអ្នកណា ទាំងខ្លួននៅក្មេងខ្ចី និងមិនទាន់ស្គាល់ ស ឬខ្មៅ ឲ្យពិតប្រាកដ។ ក្នុងនោះផងដែរមានអ្នកខ្លះថែមទាំង ហៅលោកថា (លោក សេង សុជាតិ) ប៉ា ប៉ា… ដូចជាឪពុកបង្កើតរបស់ពួកគេអញ្ចឹង។
ឆ្លងតាមការរៀបរាប់ដូចមានក្នុងអត្ថន័យខាងលើនេះ យើងពិតជាសង្រេក និងអាណិតដល់កុមារៗទាំងនោះដែលគ្នាមានជីវិតរស់នៅ ដូចយើងដែរតែគ្នាគ្មានសំណាង ដូចកូនអស់នឹងគេដែលកើតមកមួយជាតិដូចគ្នាដែរតែគ្នាជួបនូវសំណាងមិនល្អតាំងពីតូចមកម្ល៉េះ តែយើងសង្ឃឹមថាក្មេងៗ ទាំងនោះនឹងមានអនាគតភ្លឺស្វាង និងមានចំណេះដឹងខ្ពស់ទៅថ្ងៃអនាគតជាក់ជាពុំខាន ឆ្លងតាមការខិតខំ ប្រឹងប្រែងរបស់ពួកគេដោយមានអង្គការមូលនិធិសេចក្តីស្រលាញ់កុមារជាអ្នកជួយតម្រង់ផ្លូវដល់ពួកគេ។
Share To:
Nov 22, 2024
Nov 11, 2024
Oct 09, 2024
Oct 08, 2024