• Home
  • ព័ត៌មាន
  • អម្រឹត ចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ជាមួយក្រសួងអប់រំ យុវជន និងកីឡា

អម្រឹត ចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ជាមួយក្រសួងអប់រំ យុវជន និងកីឡា

Mar 09, 2024

អម្រឹត មានមោទនភាពដែលបានចូលរួមជាផ្នែកមួយក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ «ការអានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន។

 

ពិព័រណ៍សៀវភៅនេះត្រូវបានរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៩-១១ ខែមីនា ឆ្នាំ ២០២៤ ហើយនឹងប្រព្រឹត្តទៅនៅទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងរាជធានីភ្នំពេញ។ គោលបំណងនៃពិព័រណ៍សៀវភៅនេះគឺដើម្បីលើកកម្ពស់យ៉ាងសំខាន់លើការអាន ការសរសេរ និងលើកកំពស់សមត្ថភាពអាន និងការសូត្រកំណាព្យ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពនៃការអប់រំ និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

 

ពិធីសម្ពោធជាផ្លូវការនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងក្រសួងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធ រួមទាំងតំណាងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ផងដែរ។

ការអានគឺជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត តាមរយៈការអាន មនុស្សអាចគិតបានត្រិះរិះពិចារណា យល់ចំណេះដឹងទូលំទូលាយ និងមានភាពច្នៃប្រឌិត។ ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតមួយក្នុងការផ្លាស់ប្តូរពិភពលោក នេះមិនត្រឹមតែសម្រាប់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សង្គមទាំងមូលដែរ។ សម្រាប់អម្រឹត យើងជឿថាការលើកកម្ពស់ការអានគឺជាសេចក្តីប្រាថ្នាពិតប្រាកដសម្រាប់ការរៀនសូត្រ។

 

ជាថ្មីម្តងទៀត អម្រឹត មានសេចក្តីរំភើបរីករាយដែលបានសហការជាមួយដៃគូពាក់ព័ន្ធ និងជាអ្នកឧបត្ថម្ភមួយក្នុងព្រឹត្តិការណ៍នេះ ដើម្បីរួមចំណែកលើកកម្ពស់ការអាន កសាងទម្លាប់អាន និងការលើកទឹកចិត្តដល់ការស្រឡាញ់ការអាន និងការរៀនសូត្រដល់សាធារណជនទូទៅ ជាពិសេសកុមារ និងយុវជន។

អម្រឹតពិតជាប្តេជ្ញាចិត្តក្នុងការរួមចំណែកធ្វើការជាមួយដៃគូរបស់យើងទាំងអស់ ជាពិសេសក្រសួងអប់រំក្នុងការលើកកម្ពស់ការអាន និងចូលរួមកសាងការយល់ដឹងអំពីសារៈសំខាន់នៃការអាន។ នេះគ្រាន់តែជាការរួមចំណែកតូចមួយ ប៉ុន្តែការធ្វើដំណើរ និងការចូលរួមដ៏មានអត្ថន័យខ្លាំងណាស់ អម្រឹត តែងតែយកចិត្តទុកដាក់ក្នុងការរួមចំណែកដល់សង្គម។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ