• Home
  • ព័ត៌មាន
  • ពិធីចុះហត្ថលេខា កម្ចីសហប្រតិបត្តិការ ៥០លានដុល្លារសហរដ្ឋអាមរិក

ពិធីចុះហត្ថលេខា កម្ចីសហប្រតិបត្តិការ ៥០លានដុល្លារសហរដ្ឋអាមរិក

Nov 29, 2021

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២១ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. (Microfinance Institution Amret PLC.) បានចុះហត្ថលេខា កិច្ចព្រមព្រៀង ទទួលប្រាក់កម្ចីសហប្រតិបត្តិការ ៥០លានដុល្លារសហរដ្ឋអាមរិក ពី ធនាគារអភិវឌ្ឍន៍របស់ប្រទេសហូឡង់​ (FMO – Entrepreneurial Development Bank) ដែលមានរចនាសម្ព័ន្ធជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទ្វេភាគីដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រព្រឹត្តឡើងតាមរយៈ ប្រព័ន្ធអនឡាញ ដែលមានការចូលរួមក្រោមអធិតីភាព លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. និង អ្នកស្រី​ ហ្វាទូម៉ាតា ប៉ូរ៉ារ៉េ (Fatoumata Bouaré) នាយិកាផ្នែកហានិភ័យ និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធនាគារអភិវឌ្ឍន៍របស់ប្រទេសហូឡង់ រួមជាមួយបុគ្គលិកថ្នាក់ដឹកនាំផ្សេងទៀតពីស្ថាប័ន្ថទាំងពីរ។

លោក ដុស ឌីន បានមានប្រសាសន៍ថា៖ “FMO​ គឺជាភាគទុនិក និងជាដៃគូសហប្រតិបត្តិការដ៏សំខាន់អស់រយៈជាង ១៥ឆ្នាំ ក្នុងការជួយគាំទ្រដល់ការវិវឌ្ឍន៍របស់អម្រឹតកន្លងមកនេះ។ ថ្ងៃនេះគឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. និង FMO។ ជាមួយនឹងកម្ចី ៥០លានដុល្លារអាមេរិកនេះ អម្រឹត នឹងនៅតែបន្តការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុទៅកាន់អតិថិជន ក្នុងវិស័យកសិកម្ម និងជាពិសេសទៅកាន់សហគ្រិនស្ត្រី តាមរយៈឥណទានស្រ្តីឆ្នើមរបស់អម្រឹតផងដែរ។”

អំពីអម្រឹត
អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ Advans Group នឹងជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗរួមមាន ធនាគារអភិវឌ្ឍសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។

ក្នុងនាមជាស្ថាប័នឈានមុខគេមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត​ ម.ក. បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង កន្លះលាននាក់ រួមមានពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន ១៥ ទូទាំងប្រទេស មានបុគ្គលិកជាង ៤.៥០០នាក់ និងមានទ្រព្យសកម្មជាង ១ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង ៥០០លានដុល្លារអាមេរិក។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ