អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
Advans SA មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា នៅពេលនេះក្រុមហ៊ុនបានក្លាយជាម្ចាស់ភាគហ៊ុនធំ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៃប្រទេសកម្ពុជាហើយ ។ លោក Claude Falgon ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ អម្រឹត និងជានាយកប្រតិបត្តិរបស់ Advans បានថ្លែងថា៖ “យើងខ្ញុំមានមោទនភាពសូមប្រកាសថា នៅពេលនេះ អម្រឹត ក្លាយជាសមាជិកពេញលេញនៃ Advans Group ហើយយើងជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំរបស់យើង នឹងផ្ដល់ផលប្រយោជន៍ដល់ អម្រឹត និងការអភិវឌ្ឍ របស់ក្រុមហ៊ុន Advans ទាំងមូល ។ ឆ្នាំ២០០៦ គឺជាឆ្នាំដំបូងដែលក្រុមហ៊ុន Advans បានមកវិនិយោគជាមួយ អម្រឹត។
ក្នុងប្រតិបត្តិការនៃដើមឆ្នាំ២០១៥ នេះ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន Advans SA ទិញយកភាគហ៊ុន អម្រឹតចំនួន ៨,៤ ភាគរយ បន្ថែមទៀត ដើម្បីបង្កើនភាគហ៊ុនរបស់ខ្លួនពី ៤៤,៤ ភាគរយ ទៅដល់ ៥២,៨ ភាគរយ ។
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដែលផ្ដល់សេវាហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) និងដល់ប្រជាជនដែលមានប្រាក់ចំណូលពីទាបទៅមធ្យម ដោយផ្ដោត ជាចម្បងទៅលើទីជនបទ វិស័យកសិកម្ម ទីរួមស្រុក និងទីរួមខេត្ត ។
បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកចំនួនជាង ២,៩០០ នាក់ ហើយកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៦៧,០០០ នាក់ នៅតាមសាខាចំនួន ១២៨ ទីតាំងទូទាំងប្រទេសកម្ពុជា ។ ក្នុងនោះ អម្រឹតទទួលបានប្រាក់បញ្ញើជាង ១៥៦ លានដុល្លារអាមេរិក និងផ្ដល់ប្រាក់កម្ចីជាង ៣០៩ លានដុល្លារអាមេរិក ។
Share To:
Nov 22, 2024
Nov 11, 2024