អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៨ – ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងគឹ្រះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (“អម្រឹត”) បានចាប់ដៃគូយ៉ាងពេញ ក្នុងគោលបំណងលើកស្ទួយសុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាព របស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូនការការពារឈានមុខគេក្នុងទីផ្សារ ទៅកាន់អតិថិជន។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធការចាប់ដៃគូចែកចាយដំណោះស្រាយធានារ៉ាប់រងជីវិត ដែលបានចូលរួមជាគណអធិបតីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះ ត្រូវបានប្រារព្វនៅការិយាល័យកណ្តាលរបស់ អម្រឹត ដែលទើបនឹងសម្ពោធកាលពីសប្តាហ៍មុននេះ។
បន្ទាប់ពីបានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមេសា ដើមឆ្នាំនេះ អម្រឹត បានសហការជាមួយ អេ អាយ អេ ខេមបូឌា ដើម្បីរំលេចការចាប់ដៃគូនេះក្នុងប្រតិបត្តិការរបស់ខ្លួន។ ឥឡូវនេះអតិថិជនអម្រឹត អាចទទួលបានការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ និងដំណោះស្រាយធានារ៉ាប់រងជីវិត របស់ អេ អាយ អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំយកការធានាលើការព្យាបាលជំងឺធ្ងន់ធ្ងរដំបូងបង្អស់នៅកម្ពុជា។ ការបំពេញឲ្យគ្នាទៅវិញទៅមកនៃសេវាកម្ម និងដំណោះស្រាយរបស់ស្ថាប័នទាំងនេះ បង្កើតឲ្យមានការផ្តល់ជូនយ៉ាងពេញលេញចំពោះតម្រូវការ និងការការពារហិរញ្ញវត្ថុសម្រាប់អតិថិជន អម្រឹត។
អំពី អម្រឹត
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្មនៅតាមទីជនបទ ទីប្រជុំជនស្រុក និងខេត្ត។ អម្រឹត ផ្តល់ជូនសេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា ឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានខ្នាតតូច និងមធ្យម គណនីសន្សំ គណនីសន្សំមានកាលកំណត់ សេវាសន្សំចល័ត សេវាផ្ទេរប្រាក់រវាងសាខា សេវាទូទាត់វិក្កយបត្រ សេវាទូទាត់រហ័ស និងCSS។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង ៤.០០០នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង ៤០០.០០០នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន ១៥៦សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបប្រមាណជាង ៣៦៨លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណជាង៧៤៦លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មប្រមាណជាង ៨៦៥លានដុល្លារសហរដ្ឋអាមេរិក ។
អំពី អេ អាយ អេ ខេមបូឌា អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៃពិធីសម្ពោធនោះ ថា “គោលដៅចម្បងសំខាន់បំផុតនៃការចាប់ដៃគូនេះ គឺការនាំយកនូវផលប្រយោជន៍បន្ថែម និងភាពស្ងប់ចិត្តកាន់តែប្រសើរ ជូនដល់អតិថិជនរបស់យើង។ យើងរីករាយ ដែលបានសហការជាមួយនឹង អេ អាយ អេ ខេមបូឌា ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរយៈពេលវែងរបស់ប្រជាជនកម្ពុជាឲ្យបានកាន់តែប្រសើរជាងមុន។ យើងក៏សូមអរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃ កម្ពុជា ចំពោះការអនុញ្ញាតឲ្យមានការចាប់ដៃគូនេះឡើង និងការលើកកំពស់វិស័យមីក្រូហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង។”
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏បានលើកឡើងដែរថា “យើងអរគុណចំពោះការរួមដំណើរជាមួយនឹង អម្រឹត ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវការការពារដ៏ល្អបំផុតសម្រាប់សុខភាព និងហរិញ្ញវត្ថុ ដែលពួកគាត់ត្រូវការ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងបទពិសោធន៍ និងជំនាញជិតមួយសតវត្សកន្លងមកនេះ យើងជឿជាក់ថាយើងពិតជាអាចបម្រើអតិថិជនរបស់ដៃគូមីក្រូហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ និងយូរអង្វែងមួយនេះ។ តាមរយៈការចាប់ដៃគូនេះ យើងអាចបម្រើប្រជាពលរដ្ឋបានកាន់តែច្រើន និងនៅគ្រប់ផ្នែកនៃប្រទេស ហើយរួមគ្នានេះដែរ យើងប្តេជ្ញាការពារ និងលើកស្ទួយការរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរ។”
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលត្រូវគ្នានឹងតម្រូវការសម្រាប់ការការពារ និងការសន្សំរយៈពេលវែង ដែលកំពុងតែកើនឡើងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។
ទំនាក់ទំនងសារព័ត៌មាន | |
---|---|
អេ អាយ អេ | អម្រឹត |
លោក ហាក់ បញ្ញារ័ត្ន | អ្នកស្រី ហេង ម៉ាឡៃ |
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ | នាយករង នាយកដ្ឋានម៉ាឃីតធីង |
០១៦/០១៧ ៣៦៩ ១៥៥ | ០១៧ ៣៧ ៧៨ ៣៨ |
[email protected] | [email protected] |
Share To:
Nov 22, 2024
Nov 11, 2024