• Home
  • ព័ត៌មាន
  • អម្រឹតសូមអបអរសាទរ ពិធី "បុណ្យរំលឹកគុណអង្គរ" លើកទី៤ ឆ្នាំ២០២៤ នៃការចុះតំបន់រមណីយដ្ឋានប្រាសាទអង្គរ​ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក​របស់អង្គការយូណេស្កូ!​

អម្រឹតសូមអបអរសាទរ ពិធី "បុណ្យរំលឹកគុណអង្គរ" លើកទី៤ ឆ្នាំ២០២៤ នៃការចុះតំបន់រមណីយដ្ឋានប្រាសាទអង្គរ​ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក​របស់អង្គការយូណេស្កូ!​

Dec 15, 2024

សៀមរាប, ១៥ ធ្នូ ឆ្នាំ២០២៤ អម្រឹតសូមអបអរសាទរ ពិធី "បុណ្យរំលឹកគុណអង្គរ" លើកទី៤ ឆ្នាំ២០២៤ នៃការចុះតំបន់រមណីយដ្ឋានប្រាសាទអង្គរ​ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក​របស់អង្គការយូណេស្កូ!​ អបអរសាទរខួបទី៣២ នៃតំបន់រមណីយដ្ឋានប្រាសាទអង្គរ ដែលបានចុះបញ្ជីប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!​

អម្រឹតពិតជាមានកត្តិយសជាខ្លាំងដែលបាន សូមចូលរួមកម្មវិធី អបអរសាទរនៃការចុះបញ្ជីប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក!​ 

ព្រឹត្តិការណ៍នេះ គឺជាលើកទី​៤ហើយ ដែលកម្ពុជាបានប្រារព្ធពិធី បុណ្យរំលឹកគុណអង្គរ នៅក្នុងរមណីយរដ្ឋានអង្គរ នៃខេត្តសៀមរាបដោយផ្ទាល់ នៅក្នុងរយៈពេលបីថ្ងៃមកនេះគឺចាប់ពីថ្ងៃទី​១៤ ដល់ ១៦​ ធ្នូ ២០២៤​ ។ 

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ អម្រឹតមានកត្តិយសជាខ្លាំង ដែលបានចូលរួមចំណែក ក្នុងការប្រារព្ធពិធីសាសនាដែលមាន ការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានានៅក្នុងថ្ងៃកម្មវិធី។ កម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងរលូន គឺដោយសារតែមានការរៀបចំដោយអជ្ញាធរអប្សរា​​ និង ក្រសួងពាក់ព័ន្ធជាច្រើនបានចូលរួមសហការ។

 

 

 

 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ