ចូលរួមជាមួយអម្រឹត នៅទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”
Mar 08, 2025
ភ្នំពេញ, ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ – ក្នុងបំណងចូលរួមចំណែកក្នុងការរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (Amret MFI) បានចូលរួមគាំទ្រស្នាដៃនិពន្ធសៀវភៅ «លើសពីអង្គរ» ដោយទិញសៀវភៅចំនួន ៥០០ក្បាល។
សៀវភៅ «លើសពីអង្គរ» ជាស្នាដៃដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ និងអំពីទំនៀមទម្លាប់រស់រវើករបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ។ សៀវភៅនេះមិនត្រឹមតែជាសៀវភៅអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភពចំណេះដឹងដ៏មានតម្លៃសម្រាប់អ្នកដែលចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណខ្មែរ។
អម្រឹត ជឿជាក់ថា ការគាំទ្រនេះអាចជួយអោយយុវជន និងសាធារណជនទាំងអស់ មានឱកាសស្វែងយល់ និងថែរក្សាមរតកវប្បធម៌ដ៏ថ្លៃថ្នូររបស់ជាតិ។
Share To:
Mar 08, 2025
Mar 05, 2025