ចូលរួមជាមួយអម្រឹត នៅទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”
Mar 08, 2025
ភ្នំពេញ-ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥៖ ជារៀងរាល់ពេល អម្រឹត តែងតែមានមោទកភាពចំពោះបុគ្គលិកដែលបានចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ការបរិច្ចាគឈាមលើកទី ៩ នេះ បុគ្គលិកអម្រឹតជាង ៩៥០ នាក់ បានចូលរួមផ្តល់ឈាម ដើម្បីជួយដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម (Cambodia Blood Service)។
អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីវេជ្ជបណ្ឌិត. មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមគ្រូពេទ្យដែលបានគាំទ្រកម្មវិធីដ៏មានអត្ថន័យនេះ។ ការចូលរួមរបស់ក្រុមគ្រូពេទ្យ និងស្ម័គ្រចិត្តទាំងអស់ គឺជាកម្លាំងចម្បងក្នុងការជួយសង្គ្រោះជីវិតមនុស្ស។
សកម្មភាពបរិច្ចាគឈាមរបស់អម្រឹតមិនត្រឹមតែជាការបង្ហាញពីសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែវានៅតែជាការចូលរួមយ៉ាងសកម្មក្នុងការជួយសង្គមផងដែរ។ យើងប្តេជ្ញាចិត្តបន្តដំណើរទៅរកការផ្តល់ឈាមចំនួន ១.០០០ ប្លោកឈាមក្នុងខែមេសាខាងមុខនេះ ដើម្បីជួយដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងអ្នកដែលកំពុងត្រូវការជំនួយ។
អម្រឹតជឿជាក់ថា "ការផ្តល់ឈាម គឺជាការផ្តល់ជីវិត" ហើយយើងបន្តអំពាវនាវដល់បុគ្គលិក និងសាធារណជនឲ្យចូលរួមក្នុងសកម្មភាពដ៏មានតម្លៃនេះ ដើម្បីចែករំលែកសេចក្តីស្រឡាញ់ និងជួយសង្គ្រោះជីវិត។
🤝🎗រួមគ្នាផ្តល់ឈាម ផ្តល់ជីវិត🩸❤️
Share To:
Mar 08, 2025
Mar 05, 2025