អម្រឹតចូលរួមគាំទ្រ លើកកម្ពស់អក្សរសាស្រ្តខ្មែរក្នុងព្រឹត្តិការណ៍ប្រលងសរសេរតាមអាន«សំណេរអង្គរ»នៅតំបន់អង្គរ
Jan 19, 2025
ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក មានមោទនភាពចូលរួមក្នុងពិព័រណ៍សៀវភៅលើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត”។ ពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២២ ខែធ្នូ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណសួនច្បារខាងមុខសាលាបុរីកោះពេជ្រ)។
គួរបញ្ចាក់ផងដែរថា នេះជាឆ្នាំទី២ ដែលអម្រឹតបានសហការជាដៃគូឧបត្ថម្ភនៃពិព័រណ៍សៀវភៅកម្ពុជា ដើម្បីលើកកម្ពស់ការអាន និងការរៀនសូត្រនៅកម្ពុជា។
ក្នុងពិធីសម្ពោធជាផ្លូវការបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតផងដែរ។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះត្រូវបានរៀបចំឡើងដោយមានគោលដៅលើកកម្ពស់វប្បធម៌នៃការរៀនសូត្រពេញមួយជីវិតក្នុងចំណោមប្រជាជនកម្ពុជា និងការបណ្តុះទម្លាប់ស្រលាញ់ការអាន។ ពិព័រណ៍នេះមិនត្រឹមតែបង្ហាញអត្ថប្រយោជន៍នៃការអានប៉ុណ្ណោះទេ ប៉ុន្តែការចូលរួមនេះក៏ជាជំហានដ៏សំខាន់មួយក្នុងការចងសម្ព័ន្ធដ៏រឹងមាំនៃការបណ្តុះចំណេះដឹង ដំណើរការបង្កើនភាពច្នៃប្រឌិត និងការយល់ដឹងចំពោះការរៀនសូត្រអភិវឌ្ឍជានិរន្តរ៍។
ជាថ្មីម្តងទៀត អម្រឹត តែងតែប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់សង្គមដោយរួមសហការជាមួយដៃគូទាំងអស់។ នេះគ្រាន់តែជាជំហានតូចមួយ ប៉ុន្តែមានអត្ថន័យជាខ្លាំងសម្រាប់ការបង្កើតអនាគតកាន់តែរីកចម្រើនសម្រាប់ប្រជាជនកម្ពុជា។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុង បម្រើអតិថិជនជាង ៦00.000 នាក់ ដែលជាកសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក និងមានប្រាក់បញ្ញើជាង ១ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ០៨ ប្រទេស ក្នុងពិភពលោក ។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់(ហៅកាត់ថាFMO)៕
Share To:
Jan 19, 2025