អម្រឹត ផ្តល់ជំនួយកៅអីថ្មចំនួន ១៥ ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប
Feb 28, 2025
អម្រឹត - ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤
អម្រឹតមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមគាំទ្រ កម្មវិធីរត់ដើម្បីសប្បុរសធម៌ បរិច្ចាគជូនមណ្ឌលកុមារផ្ទះក្លារ៉ា។ ចាប់ពីថ្ងៃទី ២៤ ខែធ្នូ ២០២៤ រហូតដល់ថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ មកនេះ អម្រឹតបាននាំថវិកា រួមជាមួយនឹងសម្ភារៈសិក្សាមួយចំនួនជូនមណ្ឌលកុមារផ្ទះក្លារ៉ា។
សូមបញ្ជាក់ផងដែរថា មណ្ឌលកុមារផ្ទះក្លារ៉ា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់បរិយាកាសសុវត្ថិភាពដល់កុមារអាចលូតលាស់ រៀនសូត្រ និងកសាងជីវិតរបស់ពួកគេប្រកបដោយគុណតម្លៃ និងក្តីសង្ឃឹម។
យើងខ្ញុំ សូមថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KK Running Club ដែលបានផ្តួចផ្តើមរៀបចំកម្មវិធី និងចំពោះការបរិច្ចាគពីសមាជិកទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីទាំងអស់។
រួមគ្នាជាមួយអម្រឹត និង KK Running Club ដើម្បីផ្តល់តម្លៃវិជ្ជមានដល់សង្គម។
Share To:
Feb 23, 2025