អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
ទោះបីជាត្រឹមត្រីមាសទី៣ នៃ ឆ្នាំ ២០២០ ក៏ដោយតែវាជាឆ្នាំដ៏មមាញឹក ១ សម្រាប់អម្រឹតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ១ នៅកម្ពុជា។ អម្រឹតនៅតែបន្តបង្ហាញការប្តេជ្ញាចិត្តជួយដល់ប្រជាជននៅកម្ពុជាលើគ្រប់វិស័យ។
រយៈពេលនេះអម្រឹតក៏បានជួយដល់អ្នកដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់សេដ្ឋកិច្ចពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ខណៈស្ថាប័នមីក្រូហិរញ្ញវត្ថុកំពុងជួយផ្តល់ដល់កសិករ និងអាជីវកម្មស្ត្រីនៅតាមជនបទ។
នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត លោក ដុស ឌីន មានប្រសាសន៍ថា អម្រឹតបានយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកប្រើប្រាស់សេវាឥណទាននីមួយៗក្នុងវិស័យធុរកិច្ចដែលត្រូវបានកំណត់អត្តសញ្ញាណដោយធនាគារជាតិនៃកម្ពុជាថា ជាអ្នកងាយរងគ្រោះបំផុតពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារវិបត្តិកូវីដ ១៩ ដូចជាវិស័យទេសចរណ៍វាយនភណ្ឌ សំណង់ និងដឹកជញ្ជូនក៏ដូចជាវិស័យកសិកម្មផងដែរ។ អម្រឹតបាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយដល់អតិថិជនរបស់ខ្លួនដោយផ្តល់រយៈពេលអនុគ្រោះសងប្រាក់កម្ចី ឬបន្តការផ្តល់ប្រាក់កម្ចីដល់អតិថិជនចំនួន ១២ ម៉ឺននាក់ ដែលជីវភាពរបស់ពួកគេត្រូវបានរងផលប៉ះពាល់ដែលមិនធ្លាប់មានពីមុន។ អម្រឹតក៏បានផ្តល់ពេលវេលាអនុគ្រោះដល់អតិថិជននីមួយៗ ខណៈអាជីវកម្ម និងការងារពួកគេត្រូវបានរងផលប៉ះពាល់ដែលតំណាងឱ្យជាង ១០ ភាគរយ នៃផលបត្រកម្ចីរបស់អម្រឹត។
នៅក្នុងខែកក្កដា នាយកអង្គភាពពាណិជ្ជកម្មរបស់ អម្រឹត លោក Alan Wee មានប្រសាសន៍ថា «ការបង្កើតកម្មវិធីកសិកម្មនៅលើកម្មវិធីទូរស័ព្ទចល័តដែលត្រូវបានគេស្គាល់ថា ជាកម្មវិធី CAMAgriMarket ដែលនាំកសិករអ្នកទិញ អ្នកលក់ និងអ្នកពាក់ព័ន្ធទាំងអស់ជួបគ្នានៅប្រព័ន្ធឌីជីថលតែ ១ ដើម្បីទិញលក់ផលិតផលកសិកម្ម និងធ្វើឱ្យវិស័យកសិកម្មមាននិរន្តរភាព និងរកប្រាក់ចំណេញបាន។ទាំងអម្រឹត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានចក្ខុវិស័យរួម និងកាតព្វកិច្ចក្នុងការជួយពង្រឹងសហគមន៍កសិកម្មនៅកម្ពុជាជាមួយនឹងសេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីលើកកម្ពស់ជីវភាព និងប្រាក់ចំណូលគ្រួសារតាមរយៈផលិតភាពល្អប្រសើរ»។ «កម្មវិធី CAMAgriMarket គឺជាច្រក ១ ដ៏ល្អសម្រាប់បម្រើដល់វិស័យកសិកម្មហើយយើងជឿជាក់ថា កម្មវិធីនេះមានសក្តានុពលដ៏ធំធេង ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្មនៅទូទាំងប្រទេស»។
ក្នុងខែសីហា អម្រឹត បានបង្ហាញផលិតផលថ្មី ១ ដែលជំរុញដល់ការអប់រំផងដែរ។ លោក Alan Wee បាននិយាយថា ការជួយកុមារឱ្យសម្រេចក្តីសុបិន្តការសិក្សាររបស់ពួកគេ គឺជាការជំរុញដ៏សំខាន់តាមរយៈ «គណនីក្មេងឆ្លាត»។
ផលិតផលនេះជាប្រភេទគណនីសន្សំរួមគ្នារវាងឪពុកម្តាយ និងកូនក្នុងគោលបំណងបង្កើនទម្លាប់សន្សំ។ យើងសង្ឃឹមថា ផែនការសន្សំនេះនឹងជួយឪពុកម្តាយ ឬអាណាព្យាបាលឱ្យមានប្រាក់គ្រប់គ្រាន់ក្នុងការទំនុកបម្រុងការសិក្សាថ្នាក់ឧត្តមសិក្សារបស់កូនៗ។ ទន្ទឹមនឹងនេះយើងក៏សង្ឃឹមថា វាអាចជួយកូនៗរបស់ពួកគេទទួលបានសញ្ញាបត្រដែលជាជំហានទី១ និងបន្ទាប់មកឆ្ពោះទៅកាន់ឆាកដ៏ធំនៃវិស័យការងារ។ អ្វីគ្រប់យ៉ាងអាចទៅរួចប្រសិនបើមនុស្សម្នាក់ៗមានគម្រោង និងខិតខំប្រឹងប្រែងធ្វើវាឱ្យបាន។ ដូចនេះ ក្មេងឆ្លាតជាផលិតផលដ៏ល្អឥតខ្ចោះ ១ ក្នុងការបំផុសគំនិតនៃការខិតខំប្រឹងប្រែងនោះ។
ទន្ទឹមនឹងនេះ អម្រឹតបាននូវពានរង្វាន់ "ស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មនៅកម្ពុជាប្រចាំឆ្នាំ ២០២០" ផងដែរ។ លោកស្រី Estelle Darie Rousseaux អភិបាលប្រតិបត្តិរបស់អម្រឹតបានមានប្រសាសន៍ថា វាពិតជាកិត្តិយសណាស់សម្រាប់អម្រឹតដែលទទួលបាននូវពានរង្វាន់នេះ។ ចាប់តាំងពីដំបូងមកម្ល៉េះអម្រឹតតែងតែទទួលស្គាល់ពីសារៈសំខាន់របស់ស្ត្រីដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារនៅកម្ពុជា។
លោកស្រីថ្លែងថា៖ "ជាង ៩០ ភាគរយ នៃអតិថិជនរបស់យើងក្នុងអំឡុងពេលនៃការចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៩០ គឺជាស្ត្រី ដែលយើងបានផ្តល់ប្រាក់កម្ចីជាក្រុមតូចៗនៅតាមភូមិ និងជាពិសេសស្ត្រីបានជឿជាក់លើសេវាយើងមុន។ សព្វថ្ងៃ អ្នកប្រើប្រាស់សេវាឥណទានរបស់អម្រឹតមាន ៦៨ ភាគរយ គឺជាស្ត្រីនៅគ្រប់ផ្នែក និងក្នុងអាជីវកម្មគ្រប់ប្រភេទ"។
"អម្រឹត នឹងបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ដើម្បីលើកកម្ពស់ និងគាំទ្រដល់ស្ត្រី ដែលមិនត្រឹមតែជួយបង្កើតការងារប៉ុណ្ណោះទេវាអាចថែមទាំងអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ផងដែរ។ កត្តានេះនឹងជួយលើកស្ទួយជីវភាពសហគមន៍ក៏ដូចជាលើកកម្ពស់ភាពជាសហគ្រិនរបស់ស្ត្រីក្នុងប្រទេសកម្ពុជា"៕
Share To:
Nov 22, 2024
Nov 11, 2024