អម្រឹត ផ្តល់ជំនួយកៅអីថ្មចំនួន ១៥ ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប
Feb 28, 2025
សៀមរាប-ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥: គ្រឹះស្ថានហិរញ្ញវត្ថុ អម្រឹត (Amret MFI) បានចូលរួមជួយជាផ្នែកមួយនៃសង្គមដោយផ្តល់ជូនកៅអីថ្មចំនួន ១៥ ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា) ដែលមានទីតាំងនៅខេត្តសៀមរាប។ ការផ្តល់ជំនួយនេះជាផ្នែកមួយនៃការចូលរួមរបស់អម្រឹតក្នុងការអភិវឌ្ឍសង្គម និងជួយកាត់បន្ថយបញ្ហាកង្វះខាតសម្រាប់អ្នកជម្ងឺ និងសាច់ញាតិអ្នកជំងឺ។
អម្រឹតបានបញ្ជាក់ថា ការផ្តល់កៅអីថ្មនេះនឹងជួយផ្តល់ភាពងាយស្រួលដល់អ្នកជម្ងឺ និងសាច់ញាតិដែលមកទទួលសេវាព្យាបាល។ យើងសង្ឃឹមថា កៅអីទាំងនេះ នឹងអាចជួយបងប្អូនសម្រាប់រង់ចាំក្នុងមកទទួលសេវាកម្មនៅមន្ទីរពេទ្យ។ អម្រឹតតែងតែស្ថិតនៅក្បែរប្រជាជន និងចូលរួមអភិវឌ្ឍសង្គមជានិច្ច។
Share To:
Feb 23, 2025