អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
សៀមរាប៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាបាន រៀបចំកម្មវិធី អបអរខួប៣០ឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗទៅនៅផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី ហើយក៏បានស្វែងរកឃើញអតិថិជនដែលមានសំណាងធំក្នុងចំណោមអតិថិជនដែលមានសំណាងទាំង១៤រូប។
បន្ទាប់ពីការចាប់រង្វាន់ផ្សងសំណាងត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ លោក តឹក សុខហេង នាយកតំបន់សៀមរាបតំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយករង្វាន់រថយន្តដ៏ថ្មីស្រឡាងនេះទៅកាន់គេហដ្ឋានអតិថិជនដោយផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅភូមិ ជីក្រែង ឃុំ ជីក្រែង ស្រុក ជីក្រែង ខេត្តសៀមរាប ។
លោក តឹក សុខហេង នាយកតំបន់សៀមរាប បានមានប្រសាសន៍ថា ការប្រគល់រង្វាន់ដោយផ្ទាល់ជូនដល់អតិថិជននៅថ្ងៃនេះ គឺជាសាក្ខីភាព ក៏ដូចជាចង់បង្ហាញឱ្យឃើញថា ការចាប់រង្វាន់របស់អម្រឹតដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅពិតជាមានភាពសុក្រិត និងគ្មានការកែប្រែណាមួយកើតឡើងនោះទេ។
អ្នកស្រី លុន ឡៃយឹង ម្ចាស់រង្វាន់ធំ ក៏បានលើកឡើងថា៖ អ្នកស្រីពិតជាមានសេចក្តីរំភើប និងពិតជាមិននឹកស្មានដល់នោះទេ ថាលោកស្រីក្លាយជាអតិថិជនដ៏មានសំណាងធំឈ្នះរថយន្ត Ford Ranger Wildtrack 2022 ។ អ្នកស្រីបន្តទៀតថា “ខ្ញុំនឹងបន្តប្រើប្រាស់ និងចែករំលែកអំពីព័ត៌មានថ្មីៗស្តីពីកម្មវិធី ដែលអម្រឹតមានទៅកាន់ ញាតិមិត្ត និងមិត្តភក្តិរបស់ខ្ញុំឱ្យមកប្រើប្រាស់សេវាកម្ម និងផលិតផលរបស់អម្រឹតបន្ថែមទៀត”។
គួរបញ្ជាក់បន្ថែមថា អម្រឹត រៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះឡើងគឺដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំរបស់ខ្លួន ក៏ដូចជាចង់ថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ ដល់ផលិតផល និងសេវាកម្មរបស់ខ្លួនតាំងពីដើមរៀងមក។ អម្រឹត នឹងបន្តពាំនាំនូវកម្មវិធី និងសេវាកម្មថ្មីៗបន្ថែមទៀតដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជន ក៏ដូចជាសាធារណជនបន្តទៀត។
អំពីអម្រឹត
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និង ទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតមធ្យមសម្រាប់ សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗទៀត ដូចជា ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។
សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ www.amret.com.kh
Share To:
Nov 22, 2024
Nov 11, 2024