• Home
  • ព័ត៌មាន
  • អម្រឹត ទទួលបាន​អាជ្ញា​បណ្ណ​សហការ​ជាមួយ អេ អាយ អេ ខេ​ម​បូ​ឌា ​ដើម្បី​ណែនាំ​ការការពារ​ដល់ ​អតិថិ​ជន​របស់ខ្លួន

អម្រឹត ទទួលបាន​អាជ្ញា​បណ្ណ​សហការ​ជាមួយ អេ អាយ អេ ខេ​ម​បូ​ឌា ​ដើម្បី​ណែនាំ​ការការពារ​ដល់ ​អតិថិ​ជន​របស់ខ្លួន

May 16, 2018

អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានទទួល​លិខិតអនុញ្ញាត​លេខ ធ ៧.០១៧.១០៩១ ឆត ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញា​បណ្ណ​លេខ ២២៩ សហវ​.​អ​ឧ​ហ​.​ធរ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ការសហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង ក្នុង​ការណែនាំ​ដំណោះស្រាយ​ធានារ៉ាប់រង​ជូនទៅ​កាន់​អតិថិជន​របស់ខ្លួន​។ អម្រឹត នឹង​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) ដើម្បី​បង្កើន​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​លើកស្ទួយ​សុខុមាលភាព​របស់​អតិថិជន​របស់ខ្លួន ទូទាំងប្រទេស​កម្ពុជា​។​

ការសហការ​នេះ នឹង​ផ្តល់ជូន​អតិថិជន​របស់ អម្រឹត ប្រមាណ ៤​សែន​នាក់ នូវ​ឱកាស​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​ឈានមុខ​គេ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ដំណោះស្រាយ​ទាំងនោះ​រួមមាន​ជាពិសេស​នូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ ដូចជា​ជំងឺមហារីក គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ជាដើម​។​​លោក ជា ផល្លា​រិ​ន អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មានប្រសាសន៍ថា “​យើង​សូម​អរគុណ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ចំពោះ​ការអនុញ្ញាត ហើយ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំពោះ​ការផ្តល់​អាជ្ញា​បណ្ណ​នេះ​។ ចាប់ពីពេលនេះ​តទៅ យើង​អាចធ្វើ​ឲ្យ​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​យើង​មាន​លក្ខណៈ​កាន់តែ​ប្រសើរ តាមរយៈ​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​របស់ អេ អាយ អេ ខេ​ម​បូ​ឌា​។​”

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា ក៏បាន​លើកឡើងថា “​យើង​រីករាយ​ចំពោះ​ការទទួលបាន​ឱកាស​ធ្វើ​ការសហការ​ជាមួយ អម្រឹត​។ អម្រឹត មាន​សាវតារ​យ៉ាង​ល្អ​ក្នុងការ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​។ តាមរយៈ​ការចាប់​ដៃគូ​នេះ យើង​នឹង​ជួយ​ការពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ សម្រាប់​អតិថិជន អម្រឹត និង​គ្រួសារ​របស់គាត់ឲ្យ​បាន​កាន់តែ​ប្រសើរ​”​។​

Share To:

Recent News

ព័ត៌មានតាមឆ្នាំ