អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក នាថ្ងៃទី៣ និងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំ កម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” របស់អម្រឹត ដែលទទួលបាននិទ្ទេស A និង B ក្នុងការប្រលងបាក់ឌុបសម្រាប់ឆ្នាំសិក្សា(២០២៣-២០២៤) កន្លងមកនេះ ។
អម្រឹត បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនចំនួន ៦៣រូប (២៣រូប និទ្ទេស A និង ៤០រូប និទ្ទេស B ) ក្នុងម្នាក់ចំនួន ១ ០០០ដុល្លារ សម្រាប់កូនអតិថិជនដែលប្រើប្រាស់ “គណនីក្មេងឆ្លាត” ទទួលបាននិទ្ទេស A និងចំនួន ៧០០ដុល្លារ សម្រាប់និទ្ទេសB ។ កម្មវិធីនេះនឹងប្រព្រឹត្តនៅក្នុងតំបន់ចំនួន៦ ដែលជាតំបន់ប្រតិបត្តិការបស់អម្រឹត។ កម្មវិធីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅតំបន់ ភ្នំពេញ ព្រៃវែង និងសៀមរាប ចំណែកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅតំបន់បាត់ដំបង កំពត និងខេត្តកំពង់ចាម ។
“គណនីក្មេងឆ្លាត” គឺជាគណនីសន្សំរួមគ្នារវាងមាតាបិតាឬអាណាព្យាបាល និងបុត្រធីតា ដោយផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់មាតាបិតាក្នុងការកំណត់គោលដៅសន្សំ និងចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែ ស្របតាមតម្រូវការផ្ទាល់ខ្លួន និងលទ្ធភាពជាក់ស្ដែងរបស់អតិថិជន ។ លើសពីនេះទៅទៀត ម្ចាស់គណនីនឹងត្រូវបានការពារដោយកញ្ចប់ធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ ក្នុងទឹកប្រាក់ ៤.០០០ ដុល្លារ ក្នុងអំឡុងពេលសន្សំប្រាក់នេះ ព្រមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ហូតដល់ ១.០០០ ដុល្លារសម្រាប់បុត្រធីតាដែលទទួលបាននិទ្ទេស A និងចំនួន ៧០០ដុល្លារ សម្រាប់និទ្ទេសB ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២)។
នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ។ អម្រឹតពិតជាមានមោទកភាពជាទីបំផុតដែលបានចូលរួមដំណើរជាមួយអតិថិជនក្នុងរយៈពេល៤ឆ្នាំមកនេះ។
មកដល់បច្ចុប្បន្ន អតិថិជនជាង ៤ម៉ឺននាក់ បាននិងកំពុងប្រើប្រាស់ “គណនីក្មេងឆ្លាត” ដែលនៅក្នុងនោះអតិថិជនជាស្រ្តីមានចំនួន ជិត៣ម៉ឺននាក់ ។ អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនទាំងអស់សម្រាប់ការគាំទ្រ និងទំនុកចិត្តប្រើប្រាស់ “គណនីក្មេងឆ្លាត” ។ ឆ្ពោះទៅមុខ អម្រឹត ប្តេជ្ញាបន្តរួមចំណែកបំពេញក្តីស្រមៃរបស់មាតាបិតារៀបចំគម្រោងអនាគតការសិក្សារបស់កូនៗ!
គួរបញ្ចាក់ផងដែរថា នេះឆ្នាំទី២ ដែលអម្រឹត បានរៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ។ កម្មវិធីលើកទី១នៅក្នុងឆ្នាំ២០២៣ អម្រឹតបានផ្តល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗអតិថិជន “គណនីក្មេងឆ្លាត” ចំនួន២១រូប ដែលទទួលបាននិទ្ទេស A និង B ដែលចំណាយប្រាក់ឧបត្ថម្ភចំនួន ១៦.៨០០ដុល្លារ ។
Share To:
Nov 22, 2024
Nov 11, 2024