អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
ថ្ងៃទី៧ សីហា ឆ្នាំ២០២០ ~ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានដាក់លក់នូវផលិតផលសន្សំច្នៃប្រឌិតថ្មីសម្រាប់កុមារដែលមានឈ្មោះថា "គណនីក្មេងឆ្លាត" ដើម្បីលើកទឹកចិត្តមាតាបិតាក្នុងការចាប់ផ្តើមដាក់សន្សំសម្រាប់តម្រូវការអនាគតថ្នាក់ឧត្តមសិក្សារបស់កូនៗ។ លោក អាលែន វី (Alan Wee) នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានធ្វើការពន្យល់អំពីកត្តាមួយចំនួនដែលលោកសម្រេចចិត្តបង្កើតផលិតផលនេះ និងផលប្រយោជន៍ដែលមាតាបិតាគួរសម្រេចចិត្តប្រើប្រាស់ផលិតផលឬសេវានេះដើម្បីធានានូវសុវត្ថិភាព ផ្នែកហិរញ្ញវត្ថុសម្រាប់កូនៗ។
១. តើអ្វីទៅជាផលិតផល "គណនីក្មេងឆ្លាត"?
គ្រួសារមួយចំនួនអាចមានផលវិបាកក្នុងការចំណាយលើការសិក្សាថ្នាក់ឧត្តមសិក្សារបស់កូនៗ ដែលរួមបញ្ចូលទាំងថ្លៃសិក្សា ការស្នាក់នៅ ការបរិភោគប្រចាំថ្ងៃរយៈពេល៤ឆ្នាំ ដែលវាជាបន្ទុកមួយសម្រាប់ហិរញ្ញទានគ្រួសារ ដែលមិនរាប់បញ្ចូលពីចំណាយផ្ទាល់ខ្លួនរបស់កូនៗនៅឡើយ។ ដូច្នេះ ផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេសក្នុងការជួយដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ។ ផលិតផលនេះជាប្រភេទគណនីសន្សំរួមគ្នារវាងឳពុកម្តាយនិងកូន ក្នុងគោលបំណងបង្កើនទម្លាប់សន្សំ។ យើងសង្ឃឹមថាផែនការសន្សំនេះនឹងជួយឳពុកម្តាយ ឬអាណាព្យាបាលឲ្យមានប្រាក់គ្រប់គ្រាន់ក្នុងការទំនុកបម្រុងការសិក្សាថ្នាក់ឧត្តមសិក្សារបស់កូនៗ។ ទន្ទឹមនឹងនេះយើងក៏សង្ឃឹមវាអាចជួយកូនៗរបស់ពួកគេ ទទួលបានសញ្ញាបត្រដែលជាជំហ៊ានទី១ និងបន្ទាប់មកឆ្ពោះទៅកាន់ឆាកដ៏ធំនៃវិស័យការងារ។ អ្វីគ្រប់យ៉ាងអាចទៅរួច ប្រសិនបើមនុស្សម្នាក់ៗមានគម្រោង និងខិតខំប្រឹងប្រែងធ្វើវាឲ្យបាន។ ដូចនេះក្មេងឆ្លាតជាផលិតផលដ៏ល្អឥតខ្ចោះមួយក្នុងការបំផុសគំនិតនៃការខិតខំប្រឹងប្រែងនោះ។
២. តើហេតុអ្វីបានជាសម្រេចចិត្តដាក់ឈ្មោះផលិតផលថ្មីនេះថា "គណនីក្មេងឆ្លាត"? តើវាមានលក្ខណៈពិសេសអ្វីគួរឲ្យកត់សម្គាល់ដែរឬទេ?
ឈ្មោះផលិតផលថ្មី "គណនីក្មេងឆ្លាត" នេះត្រូវបានជ្រើសរើសដោយក្រុមការងារក្នុងអង្គភាពពាណិជ្ជកម្មរបស់ អម្រឹត ដើម្បីជំរុញលើកទឹកចិត្ត និងជាពាក្យជូនពរសម្រាប់មាតាបិតា។ វាក៏ឆ្លុះបញ្ចាំងពីគុណតម្លៃនៃផលិតផលរបស់យើងក្នុងការលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រដើម្បីទទួលបានពិន្ទុល្អនៅពេលប្រលងសញ្ញាប័ត្រទុតិយភូមិ។ ក្នុងនោះដែរ អម្រឹត នឹងផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមរហូតដល់ ១.០០០ដុលារសម្រាប់សិស្សដែលទទួលបាននិទ្ទេស A។
៣. តើអ្វីដែលជំរុញឲ្យ អម្រឹត ធ្វើការបង្កើតផលិត "គណនីក្មេងឆ្លាត" នេះឡើង?
ចំណុចសំខាន់ដែលជំរុញទឹកចិត្តរបស់យើងក្នុងការបង្កើតផលិតផលនេះឡើងគឺដើម្បីជួយបំពេញការរំពឹង និងក្តីស្រម៉ៃរបស់ឳពុកម្តាយសម្រាប់កូនៗ។ ផ្អែកលើបទពិសោធន៍ក្នុងវិសយហិរញ្ញវត្ថុរបស់យើង ប្រជាជនភាគច្រើននៅតាមតំបន់ជនបទមិនមានទម្លាប់ក្នុងការសន្សំប្រាក់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការថ្នាក់ឧត្តមសិក្សារបស់កូននៅឡើយ។ ឧទាហរណ៍៖ ករណីខ្លះ ឳពុកម្តាយសម្រេចចិត្តលក់គោដើម្បីយកថវិកាទៅបង់ថ្លៃសិក្សាមួយឆ្នាំរបស់កូន។ លើសពីនេះពួកគាត់ភាគច្រើនមិនទាន់បានគិតគូអំពីធានារ៉ាប់រងអាយុជីវិតក្នុងករណីមិនបានរំពឹងទុក ដែលវាអាចប៉ះពាល់ដល់មូលនិធិអប់រំរបស់កូនៗនៅឡើយ។ ក្នុងនោះផងដែរ ការប្រើប្រាស់សេវាធានារ៉ារងអាយុជីវិតក្នុងប្រទេសកម្ពុជាយើង ជាពិសេសនៅតាមតំបន់ជនបទនៅមានកម្រិតទាប។ ដូច្នេះគំនិតនៃការផ្តល់ធានារ៉ាប់រងអាយុជីវិតនេះនឹងជួយបំពេញបន្ថែមសម្រាប់អតិថិជនដែលបានរៀបរាប់ខាងលើ។ ទាំងនេះគឺជាកត្តាដ៏សំខាន់ក្នុងការជំរុញលើកទឹកចិត្តឲ្យ អម្រឹត បង្កើតនូវផលិតផល គណនីក្មេងឆ្លាតនេះឡើងដែលបានបង្កប់នូវទំលាប់សន្សំសំចៃនៅក្នុងសហគមន៍ទូទាំងប្រទេសកម្ពុជា។
៤. សូមលោកជួយពន្យល់ព័ត៌មានលម្អិត និងអត្ថប្រយោជន៍នៃផលិតផលនេះផង។ តើលោកមានគម្រោងផ្សព្វផ្សាយផលិតផលគណនីក្មេងឆ្លាតនេះយ៉ាងដូចម្តេចដែរ?
អត្ថប្រយោជន៍ពិសេសនៃគណនីក្មេងឆ្លាតនេះគឺ អតិថិជនយើងអាចចាប់ផ្តើមសន្សំប្រាក់ចាប់ពី ១.៥០០រៀលក្នុងមួយថ្ងៃ ឬ ១១ដុល្លារក្នុងមួយខែ។ ជាមួយការបើកគណនីក្មេងឆ្លាតនេះ ឳពុកម្តាយនឹងទទួលបានកញ្ចប់ធានារ៉ារងអាយុជីវិតរហូតដល់ ៤.០០០ដុល្លារដោយឥតគិតថ្លៃ ក្នុងកំឡុងពេលនៃការប្រើប្រាស់ផលិតផលនេះ។ ហើយវាបានភ្ជាប់មកជាមួយនូវប្រាក់រង្វាន់លើកទឹករហូតដល់ ១.០០០ដុល្លារបន្ថែមសម្រាប់កូនៗក្រោយបញ្ចប់ការប្រលងទុតិយភូមិ (ថ្នាក់ទី១២)។ ម្ចាស់គណនីនឹងរីករាយជាមួយអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងក្នុងទីផ្សារពីការសន្សំរបស់ពួកគេផងដែរ។
យើងក៏បានបង្កើតនូវវីដេអូពាណិជ្ជកម្មសម្រាប់ផលិតផលនេះ ដែលមានចាក់ផ្សាយនៅលើបណ្តាញសង្គមហ្វ៊េសប៊ុករបស់ អម្រឹត ដែលឈ្មោះថា Amret MFI។ បន្ថែមពីនោះ យើងក៏នឹងធ្វើការផ្សព្វផ្សាយអំពី គណនីក្មេងឆ្លាត នេះនៅតាមតំបន់នានាទូទាំងប្រទេសកម្ពុជាផងដែរ។
ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនដែលមានចំណាប់អារម្មណ៍ ជាមួយគណនីក្មេងឆ្លាតនេះ ធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ ០៩៣ ៩៩៩ ១១១ ឬ ០២៣ ៩៩៩ ០៣៣។ ពួកគាត់អាចធ្វើការដាក់សន្សំជាមួយសាខាទាំង១៥៨ របស់ អម្រឹត ទូទាំងប្រទេសបានផងដែរ។
អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ពនពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍនសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។ ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង 500,000នាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន 158ទូទាំងប្រទេស មានបុគ្គលិកជាង 4,500នាក់ និងមានទ្រព្យសកម្មជាង 1ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង 500លានដុល្លារអាមេរិក។
Share To:
Nov 22, 2024
Nov 11, 2024