• Home
  • ព័ត៌មាន
  • អម្រឹត ប្រកាសត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារចល័ត (Mobile Banking App) ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ លើកដំបូង និងធំបំផុតប្រចាំឆ្នាំ

អម្រឹត ប្រកាសត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារចល័ត (Mobile Banking App) ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ លើកដំបូង និងធំបំផុតប្រចាំឆ្នាំ

Apr 30, 2019

អម្រឹត ប្រកាសត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារចល័ត (Mobile Banking App)នៅក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាថា្នក់ជាតិ ឬ Digital Cambodia 2019 កាលពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ថា “នៅពេលដ៏ខ្លីខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារចល័ត (Mobile Banking App) ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការបង់សងកម្ចី ផ្ទេរប្រាក់ បង់ទឹកភ្លើង បញ្ចូលកាតទូរស័ព្ទ និងមានសេវាកម្មដ៏ច្រើនទៀត ដោយអតិថិជនគ្រាន់តែដោនឡូត និងដំឡើង Amret Mobile App ប្រើជាការស្រេច”។
ការត្រៀមចេញប្រព័ន្ធធនាគារចល័តនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់អតិថិជន និងដើម្បីសម្រួលដល់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែមានភាពងាយស្រួល។
“ដោយមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យបច្ចេកវិទ្យា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏កំពុងតែអភិវឌ្ឍខ្លួនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ អម្រឹត ក៏បានសហការណ៍ ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើនដូចជា Smart Vista, Wing Specialize Bank, Pipay, True Money និងក្រុមហ៊ុនមួយចំនួនទៀតដើម្បីផ្ដល់សេវាជូនអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួល” ។

កម្មវិធីពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ លើកដំបូង និងធំបំផុតប្រចាំឆ្នាំនេះត្រូវបានធ្វើពិធីបើកឲ្យដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីនេះមានការចូលរួមពីអ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យនេះទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ និងក្រុមហ៊ុនដៃគូជាច្រើនផងដែរ។ កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ មានវត្តមានវាគ្មិនប្រកបដោយជំនាញច្បាស់លាស់ប្រមាណ ១០០ រូប និងមានស្តង់តាំងពិព័រណ៍ចំនួនប្រមាណ ១៥០ ស្តង់។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ