អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ បានប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំនៃការចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងការប្រកាសបើកជាផ្លូវការនូវ កម្មវិធីពិសេសអបអរខួប៣០ឆ្នាំដែលផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន សរុបជាទឹកប្រាក់ជាង ១.០០០លានរៀល បូកបន្ថែមឡានទំនើប Ford Ranger Wildtrak 2022។
លោក ដុស ឌីន - អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
ថ្លែងក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ ដែលប្រព្រឹត្តឡើងតាមរយៈប្រព័ន្ធអនឡាញ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកគ្រប់គ្រងរបស់ អម្រឹត ប្រមាណជាង ២០០០នាក់ មកពីទូទាំងប្រទេស លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ អម្រឹត បានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ យើងបានវិវឌ្ឍន៍ខ្លួនពីគម្រោងឥណទានខ្នាតតូចដែលបានផ្ដួចផ្ដើមដោយអង្គការបារាំងមួយកាលពីឆ្នាំ១៩៩១ ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនសរុបជាងកន្លះលាននាក់។
លោកបានបន្តថា៖ «ការដាក់ចេញកម្មវិធីប្រូម៉ូសិនអបអរខួប៣០ឆ្នាំនេះឡើង គឺមានគោលដៅចម្បងក្នុងការអបអរសាទរដល់សមិទ្ធផលសំខាន់ៗដែល អម្រឹត សម្រេចបានក្នុងរយៈពេល៣០ឆ្នាំមកនេះ ក៏ដូចជារួមចំណែកជំរុញការលូតលាស់វិស័យហិរញ្ញវត្ថុ ដែលបានបង្អាក់ដោយការរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនិងអតិថិជនរបស់ អម្រឹត ដែលដើរតួយ៉ាងសំខាន់ក្នុងការជម្រុញវឌ្ឍនភាពនិងដឹកនាំ អម្រឹត ឆ្ពោះមកកាន់ភាពជោគជ័យនាពេលបច្ចុប្បន្ន។ ក្រៅពីការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជន យើងក៏ផ្ដល់ជូនរង្វាន់លើកទឹកចិត្តផងដែរសម្រាប់រាល់បុគ្គលិករបស់យើង ដែលរួមចំណែកក្នុងការគាំទ្រកម្មវិធីប្រូម៉ូសិននេះ។»
កម្មវិធីពិសេសអបអរខួប៣០ឆ្នាំ គឺជាកម្មវិធីប្រូម៉ូសិនធំបំផុតនិងមិនធ្លាប់មានពីមុនមករបស់ អម្រឹត ដែលចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២១។ កម្មវិធីនេះមានសុពលភាពចំពោះរាល់អតិថិជនរបស់ អម្រឹត ក៏ដូចជាសាធារណជនទូទៅ ដែលបើកគណនីក្មេងឆ្លាត ដំឡើងកម្មវិធី អម្រឹតម៉ូបាល ឬ ប្រើប្រាស់ឥណទានបុគ្គលរបស់ អម្រឹត ក្នុងអំឡុងកាលបរិច្ឆេទនៃកម្មវិធីប្រូម៉ូសិន។
ចំពោះរង្វាន់វិញ រួមមាន សាច់ប្រាក់ ៤លានរៀលចំនួន ៣០រង្វាន់ (សរុប ១៨០រង្វាន់) ដែលនឹងត្រូវធ្វើការចាប់ឆ្នោតរៀងរាល់ខែ និងរង្វាន់ធំ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២២ ចំនួន១គ្រឿង ដែលនឹងត្រូវស្វែងរកអ្នកឈ្នះក្នុងកម្មវិធីពិសេស ដែលគ្រោងនឹងរៀបចំឡើងអំឡុងខែមករា ឆ្នាំ២០២២៕
Share To:
Nov 22, 2024
Nov 11, 2024