• Home
  • ព័ត៌មាន
  • ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ជាមួយសាលាអន្តរជាតិ ប៉េកាំង Beijing International Academy – BIA ពីការសហការលើការផ្តល់ឥណទានសិក្សា (Smart EDU Loan)

ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ជាមួយសាលាអន្តរជាតិ ប៉េកាំង Beijing International Academy – BIA ពីការសហការលើការផ្តល់ឥណទានសិក្សា (Smart EDU Loan)

Feb 26, 2025

ភ្នំពេញ - ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥: អម្រឹត មានសេចក្តីសោមនស្សរីករាយចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយសាលាអន្តរជាតិ ប៉េកាំង Beijing International Academy - BIA ស្តីពីការសហការលើការផ្តល់ឥណទានសិក្សា (Smart EDU Loan) ។

 

អ្វីជា ​ឥណទានសិក្សា? ឥណទានសិក្សា ជាប្រភេទឥណទានរយៈពេលខ្លី ដែលមិនតម្រូវឱ្យមានទ្រព្យធានាបំណុល។ ដោយរចនាជាពិសេសសម្រាប់ឪពុកម្ដាយឬអាណាព្យាបាល ដែលមានកូនកំពុងសិក្សារ ឬមានបំណងចុះឈ្មោះសិក្សារ នៅសាលារៀនដែលជាដៃគូរសហការជាមួយអម្រឹត។​ ដើម្បីផ្តល់ប្រយោជន៌ដល់គ្រប់ភាគីពាក់ព័ន្ធ ដោយសាលាជាដៃគូរ ទទួលបានការទូទាត់សាច់ប្រាក់ភ្លាមៗ។ ចំពោះឳពុកម្ដាយ ឬអាណាព្យាបាល មានជម្រើសកាន់តែប្រសើរក្នុងការបង់ថ្លៃសិក្សារបស់កូន។​

កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជនអម្រឹតនូវដៃគូសាលាបន្ថែមទៀតជូន ឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សានុសិស្ស ដែលមានតម្រូវការឥណទានសម្រាប់ការបង់ថ្លៃសិក្សារបស់កូនៗនៅសាលាអន្តរជាតិ ប៉េកាំង មានភាពងាយស្រួលនិងជម្រើសដ៏ល្អបន្ថែម។

សម្រាប់ការផ្តល់ជូនជាមួយនិងលក្ខខណ្ឌពិសេសងាយស្រួល និងមានភាពបត់បែនតាមតម្រូវការអតិថិជនដែលជាអាណាព្យាបាលគ្រប់រូបដូចជា៖

ទទួលបានទំហំឥណទានរហូតដល់ ១០.០០០ ដុល្លារ

អត្រាការប្រាក់សមរម្យ

គ្មានទ្រព្យធានា

រយៈពេលឥណទានពី ៣ខែ រហូតដល់ ១២ខែ

សម្រាប់កូនៗដែលជាសិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២

ទទួលបានការទូទាត់សិក្សាជាប្រចាំឆ្នាំ និងមានភាពបត់បែនតាមអតិថិជន

👉🏻 ព័ត៌មានបន្ថែម | More information: 023 999 033/ 093 999 111/ 089 999 033 ឬមកសាខាអម្រឹតណាមួយដែលនៅជិតលោកអ្នក📍

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ