អម្រឹត ផ្តល់ជំនួយកៅអីថ្មចំនួន ១៥ ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប
Feb 28, 2025
ភ្នំពេញ, ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥
អម្រឹត សូមចូលរួមអបអរសាទរកីឡាករ និងកីឡាការនីទាំងអស់ដែលបានចូលរួម និងទទួលជ័យលាភី ក្នុងកម្មវិធីប្រកួតកីឡាអន្តរជាតិ Phnom Penh International Aquathlon ២០២៥។
អម្រឹត មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាដៃគូឧបត្ថម្ភ និងគាំទ្រក្នុងកម្មវិធីប្រកួតអាគ័រត្លុង ដែលជាកីឡាប្រកួតបែបបញ្ចូល កីឡាហែលទឹក និងកីឡារត់ប្រណាំង ក្នុងពេលតែមួយ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ រួមបញ្ចូលទាំងកុមារអាយុ ៦ឆ្នាំ រហូតដល់មនុស្សពេញវ័យ។ ការប្រកួតនេះប្រព្រឹត្តទៅដោយជោគជ័យនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ២ កុម្ភៈ ២០២៥។
អម្រឹត ប្តេជ្ញាបន្តចូលរួមលើកកម្ពស់ និងគាំទ្រសកម្មភាពកីឡានានា ដើម្បីជំរុញសុខភាព និងការចូលរួមកីឡាក្នុងសហគមន៍។
តើអាគ័រត្លុង ជាកីឡាអ្វី?
ប្រភេទកីឡា អាគ័រត្លុង អ្នកប្រកួតត្រូវតម្រូវឱ្យហែលទឹកបន្ទាប់មករត់លើចម្ងាយភ្លាមៗតាមចំនួនផ្សេងគ្នាអាស្រ័យតាមអ្នកប្រកួតជ្រើសរើស។
អ្នកប្រកួតឈ្នះក្នុងការប្រកួតនេះគឺជាអ្នកដែលប្រើប្រាស់លឿនជាងគេ ដែលរួមបញ្ចូលទាំងពេលវេលា ការប្តូរពីផ្នែកមួយទៅផ្នែកមួយទៀត (ហែលទឹក និងរត់) លឿនផងដែរ។
Triathlon ជាកីឡាដែលទទួលស្គាល់នៅលំដាប់អន្តរជាតិ និងបានដាក់ចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ចំណែកកីឡា Aquathlon ត្រូវបានចាត់ទុកថា មានទម្រង់សាមញ្ញនិងងាយស្រួលចូលរួមប្រកួតជាង Triathlon។
Share To:
Feb 23, 2025