ចូលរួមជាមួយអម្រឹត នៅទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”
Mar 08, 2025
ភ្នំពេញ - ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក មានមោទនភាពជាថ្មីម្តងទៀតដែលមានឱកាសបន្តចូលរួមក្នុងកម្មវិធី ទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។ ទិវាជាតិអំណានលើកទី១០ គឺតែងតែប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ហើយតែងតែប្រារព្ធចាប់ពីថ្ងៃទី ០៨-១១ ខែមីនា ជារៀងរាល់ឆ្នាំ។ ដែលមានទីតាំងស្ថិតនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
នៅក្នុងទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” នេះផងដែរគឺមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ។
តាំងនាមជាអ្នកឧបត្ថម្ភធំនៃកម្មវិធី អម្រឹតនៅតែបន្តតែងតែមានមោទកភាពក្នុងការដែលបានចូលរួមគាំទ្រ និងជម្រុញការលើកកម្ពស់ការអាននៅកម្ពុជា។ អម្រឹតមានការលើកទឹកចិត្តយ៉ាងខ្លាំង ជាពិសេស សម្រាប់យុវជន យុវនារី ក្នុងការបន្តការអានមិនថា ការរៀនសូត្រនៅតាមសាលា និងនៅតាមសាធារណៈ ប្អូនៗ សូមបន្តការអាន ព្រោះការអានគឺជាផ្អែកមួយដែលនាំផ្លូវទៅកាន់ភាពជោគជ័យរបស់ប្អូនៗ។សូមប្អូនៗបន្តការអានអោយកាន់តែប្រសើរឡើងថែមទៀត។
យើងខ្ញុំ រួមទាំងបុគ្គលិករបស់អម្រឹតទាំងអស់ ក៏សូមអរគុណដល់ប្អូនៗសិស្សានុសិស្ស អាណាព្យាបាល ប៉ាម៉ាក់ និងលោកគ្រូអ្នកគ្រូដែលបានចូលរួម ជំរុញនិងលើកកម្ពស់ការអានសៀវភៅនៅក្នុងទិវាជាតិអំណាននេះ។ អម្រឹតក៏សូមអរគុណ សម្រាប់ការបានចូលរួមលេងកំសាន្តជាមួយស្តង់អម្រឹតផ្ទាល់។
ក្នុងឱកាសទិវាជាតិអំណាន លើកទី១០នេះផងដែរ ជាមួយអម្រឹត លោកអ្នកធ្វើការចុះឈ្មោះប្រើប្រាស់ Amret Mobile នឹងទទួលបាន ៤.០០០រៀលភ្លាមៗ។
Share To:
Mar 08, 2025
Mar 05, 2025