• Home
  • ព័ត៌មាន
  • អម្រឹតចូលរួមអបអរសាទរ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តរតនគីរី

អម្រឹតចូលរួមអបអរសាទរ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តរតនគីរី

Dec 21, 2024

ខេត្តរតនគីរី - ថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២៤ - អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តរតនគីរី។

នេះជាលើកទី ២ ហើយដែលអម្រឹតបានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ពីខេត្តសៀមរាបដែលធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ និង​ខេត្តរតនគីរី ថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២៤។ អម្រឹតនៅតែបន្តគាំទ្រកម្មវិធី ”ទិវាប្រាក់រៀល” ជាតិកម្ពុជា តាមរយៈការបន្តចូលរួមជាអ្នកឧបត្ថម្ភធំនៃកម្មវីធី និងចូលរួមផ្សព្វផ្សាយ ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ធនាគាជាតិនៃកម្ពុជាបានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) នៅខេត្តរតនគិរី។ កម្មវិធីនេះបន្តបង្កើតឡើង ក្នុងគោលបំណងដើម្បីជាការលើកកម្ពស់ និងផ្សព្វផ្សាយព័ត៏មានទៅកាន់សាធារណៈជន អោយមានការយល់ដឹងបន្ថែមពី អត្ថប្រយោជន៍ នៃប្រើប្រាស់ប្រាក់រៀលនៅលើប្រព័ន្ធបាគងដែលមានស្រាប់នៅស្រុក និងបន្តចលនាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់នៅលើប្រព័ន្ធឌីជិថល។ លើសពីនេះវាជាការសម្រួលដល់សាធារណៈជន ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ទំនិញ និង​ប្រើប្រាស់ប្រាក់រៀលជាតិអោយបានកាន់តែច្រើនបន្ថែមទៀត តាមរយៈកម្មវិធីខាងលើនេះ។​

 

 

អម្រឹត មានសេចក្តីសោមនស្សរីករាយ បន្តគាំទ្រ និងចូលរួមផ្សព្វផ្សាយពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង ប្រព័ន្ធខេអេចឃ្យូអរ (KHQR) និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាមួយនឹងធនាគារជាតិនៃកម្ពុជា

យើងខ្ញុំ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការសាធារណៈជន និងអតិថិជនទាំងអស់ដែលបានគាំទ្រ “ទិវាប្រាក់រៀល តំណាងឱ្យអត្តសញ្ញាណជាតិ” និងបានមកកាន់ស្តង់អម្រឹត។

 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ