អម្រឹតចូលរួមគាំទ្រ លើកកម្ពស់អក្សរសាស្រ្តខ្មែរក្នុងព្រឹត្តិការណ៍ប្រលងសរសេរតាមអាន«សំណេរអង្គរ»នៅតំបន់អង្គរ
Jan 19, 2025
មណ្ឌលគីរី - ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០២៤ - អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តមណ្ឌលគីរី ។
នេះជាលើកទី ៣ ដែលអម្រឹតបានបន្តចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ពីខេត្ត សៀមរាប ខេត្តរតនគីរី និងបន្តដល់ខេត្តមណ្ឌលគីរី។ អម្រឹតនៅតែបន្តគាំទ្រកម្មវិធី តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភធំនៃកម្មវីធី និងចូលរួមផ្សព្វផ្សាយ ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៃខេត្តសៀមរាបគឺជាលើកទី១ និងខេត្តរតនគីរី ថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២៤ គឺជាលើកទី២ ហើយអម្រឹតនៅតែបន្តចូលរួមជាអ្នកឧបត្ថម្ភធំនៃកម្មវីធីជាលើកទី៣ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ មកនេះ ធនាគាជាតិនៃកម្ពុជាក៏នៅតែបន្តរៀបចំកម្មវិធីផ្សព្វផ្សាយដដែល ស្តីអំពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) នៅខេត្តមណ្ឌលគីរីផងដែរ ។ កម្មវិធីនេះនៅតែបន្តបង្កើតឡើង ក្នុងគោលបំណងដើម្បីជាការលើកកម្ពស់ និងផ្សព្វផ្សាយព័ត៏មានទៅកាន់សាធារណៈជន អោយមានការយល់ដឹងបន្ថែមពី អត្ថប្រយោជន៍ នៃប្រើប្រាស់ប្រាក់រៀលនៅលើប្រព័ន្ធបាគងដែលមានស្រាប់នៅស្រុក និងបន្តចលនាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់នៅលើប្រព័ន្ធឌីជិថលដែរ។ លើសពីនេះវាក៏ជាការសម្រួលដល់សាធារណៈជន ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ទំនិញ និងប្រើប្រាស់ប្រាក់រៀលជាតិអោយបានកាន់តែច្រើនបន្ថែមទៀត តាមរយៈកម្មវិធីខាងលើជាបន្តមកនេះ។
អម្រឹត មានសេចក្តីសោមនស្សរីករាយ បន្តគាំទ្រ និងចូលរួមផ្សព្វផ្សាយពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង ប្រព័ន្ធខេអេចឃ្យូអរ (KHQR) និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាមួយនឹងធនាគារជាតិនៃកម្ពុជា។
យើងខ្ញុំ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការសាធារណៈជន និងអតិថិជនទាំងអស់ដែលបានគាំទ្រ “ទិវាប្រាក់រៀល តំណាងឱ្យអត្តសញ្ញាណជាតិ” និងបានមកកាន់ស្តង់អម្រឹត។
Share To:
Jan 19, 2025