• Home
  • ព័ត៌មាន
  • អម្រឹតចូលរួមគាំទ្រ លើកកម្ពស់អក្សរសាស្រ្តខ្មែរក្នុងព្រឹត្តិការណ៍ប្រលងសរសេរតាមអាន«សំណេរអង្គរ»នៅតំបន់អង្គរ

អម្រឹតចូលរួមគាំទ្រ លើកកម្ពស់អក្សរសាស្រ្តខ្មែរក្នុងព្រឹត្តិការណ៍ប្រលងសរសេរតាមអាន«សំណេរអង្គរ»នៅតំបន់អង្គរ

Jan 19, 2025

អម្រឹត- ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ អម្រឹតពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមគាំទ្រ លើកកម្ពស់អក្សរសាស្រ្តខ្មែរ ក្នុងព្រឹត្តិការណ៍ប្រលងសរសេរតាមអាន «សំណេរអង្គរ» ជាលើកទី២នេះ ដែលមានទីតាំងដដែល លើស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។ ដោយ ព្រឹត្តិការណ៍ប្រលងសរសេរតាមអាន «សំណេរអង្គរ» លើកទី១ ធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

អម្រឹតសូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ «សំណេរអង្គរ» ឬ ការប្រឡងសរសេរតាមអានជាសាធារណៈ គឺជាចលនាមួយបំផុសស្មារតីរបស់មហាជនបច្ចុប្បន្ន ជាពិសេសយុវជន ឱ្យស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រជាតិខ្មែរ។ ការចាប់ផ្ដើមព្រឹត្តិការណ៍ «សំណេរអង្គរ» នៅមុខប្រាសាទអង្គរវត្តដែលតំណាងឱ្យព្រលឹងជាតិខ្មែរ ក៏ជាកាយវិការមួយដើម្បីរម្លឹកនិងសម្ដែងនូវការដឹងគុណដល់បុព្វបុរស និងដូនតាខ្មែរ ដែលបានបង្កើត ការពារ និងអភិរក្សអក្សរសាស្ត្រជាតិរហូតដល់ពេលបច្ចុប្បន្ននេះ។

 

នៅក្នុងព្រឹត្តិការណ៍ប្រលងសរសេរតាមអាន «សំណេរអង្គរ» ជាលើកទី២នេះ ប្រព្រឹត្តិទៅយ៉ាងរលូនក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិម៉ានី  និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

 

អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ស្ថាបនិករៀបចំព្រឹត្តិការណ៍ «សំណេរអង្គរ» ដែលបានផ្តល់ឱកាសដល់អម្រឹតចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ។ យើងខ្ញុំប្តេជ្ញាបន្តចូលរួមគាំទ្រ ផ្សព្វផ្សាយ លើកកម្ពស់ ការពារ និងអភិរក្សអក្សរសាស្ត្រជាតិខ្មែរឲ្យបានគង់វង្ស។

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ