• Home
  • ព័ត៌មាន
  • អម្រឹតមានសេចក្តីសោមនស្សរីករាយគាំទ្រឧបត្ថម្ភឈុតសម្លៀកបំពាក់កីឡាជូន កីឡាករវ័យក្មេងនៅក្រុម ផ្ការីកគ្រប់រដូវ របស់បងប្រុស Chem Chanra ចែម ចាន់រ៉ា

អម្រឹតមានសេចក្តីសោមនស្សរីករាយគាំទ្រឧបត្ថម្ភឈុតសម្លៀកបំពាក់កីឡាជូន កីឡាករវ័យក្មេងនៅក្រុម ផ្ការីកគ្រប់រដូវ របស់បងប្រុស Chem Chanra ចែម ចាន់រ៉ា

Feb 25, 2025

ភ្នំពេញ - ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥  អម្រឹតពិតជាមានសេចក្តីសោមនស្ស ដែលបានជួយគាំទ្រឧបត្ថម្ភឈុតសម្លៀកបំពាក់កីឡាជូនក្មួយៗដែលជាកីឡាករវ័យក្មេងនៅក្នុងក្រុម ផ្ការីកគ្រប់រដូវ របស់បងប្រុស Chem Chanra ចែម ចាន់រ៉ា ! ដើម្បីជាការលើកទឹកចិត្ត និងនៅបន្តបំផុសស្មារតីកីឡាវ័យក្មេង ដែលនៅក្នុងក្រុម​ផ្ការីកគ្រប់រដូវ អម្រឹតបានចូលរួមគាំទ្រឧបត្ថម្ភជាឈុតសម្លៀកបំពាក់កីឡាជូន កីឡាករនាថ្ងៃកម្មវិធី។

 

សូមបញ្ជាក់ផងដែរថា តាមប្រសាសន៍របស់បងប្រុស Chem Chanra ចែម ចាន់រ៉ា​ (ពាក់មី) បានបញ្ជាក់ថា ផ្ការីកគ្រប់រដូវ គឺជាផ្លូវមួយសម្រាប់ទាំងអស់គ្នា ដែលចង់ក្លាយជាកីឡាករអាជីពដែលមានបំណងចង់រៀន សូត្រ ហាត់កីឡា ហើយចង់ក្លាយខ្លួនជាអ្នកអាជីពផ្នែកកីឡាបាល់ទាត់​ពិតប្រាកដ អាចស្នើសុំចុះឈ្មោះចូលរួមជាកីឡាករបាន។

ឈុតសម្លៀកបំពាក់កីឡាទាំងអស់នេះគឺជាការចូលរួម បន្តិចបន្តួចដែលអម្រឹតបានផ្តល់ជូន ប៉ុន្តែអម្រឹតសង្ឃឹមថាប្អូនៗ ក្មួយៗនិងពេញចិត្ត ហើយមានកម្លាំងចិត្តបន្តចាប់យកក្ដីស្រមៃ និងរីករាយជាមួយការផ្តល់ជូននេះ។ អម្រឹតសូមជូនពរប្អូនៗ ក្មួយៗមានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។

 

អម្រឹតបន្តគាំទ្រកីឡានាំមកនូវសុខភាពល្អទាំងផ្លូវកាយ ស្មារតី និងការលូតលាស់។ ជាមួយគ្នា ដើម្បីក្ដីស្រមៃ! ដើម្បីសុខភាព! ដើម្បីសហគមន៍! កុំភ្លេចចូលរួមជាមួយអម្រឹតក្នុងកម្មវីធីកីឡាជាបន្តបន្ទាប់! Together, a better life!

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ