• Home
  • ព័ត៌មាន
  • អម្រឹត មានក្តីសោមនស្ស បានប្រារព្ធកម្មវិធី អបអរសារទរទិវាសិទ្ធិអន្តរជាតិ ៨ មីនា

អម្រឹត មានក្តីសោមនស្ស បានប្រារព្ធកម្មវិធី អបអរសារទរទិវាសិទ្ធិអន្តរជាតិ ៨ មីនា

Mar 07, 2025

ភ្នំពេញ - ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ៖ អម្រឹតសូមចូលរួមអបអរសារទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។

អម្រឹតជារៀងរាល់ឆ្នាំ តែងតែប្រារព្ធកម្មវិធីអបអរសារទរទិវាសិទ្ធិនារីអន្តរជាតិ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អម្រឹតទាំងអស់ ជូនផ្កាកុលាបដល់បុគ្គលិកនារីៗ នៅថ្ងៃទី ៨ មីនា និងបន្ថែមជាមួយកញ្ចប់ថវិកាបន្តិចបន្តួច លើកទឹកចិត្ត សម្រាប់ការជួបជុំ និងរីករាយជាមួយគ្រួសារ។

 អម្រឹតបន្តគាំទ្រនារីទាំងអស់ មិនត្រឹមតែជាបុគ្គលិកអម្រឹតនោះទេ អម្រឹតតែងតែផ្តល់សិទ្ធិអាទិភាពចំពោះនារីជានិច្ច ជាពិសេស សម្រាប់ស្ត្រី អម្រឹតផ្តល់សិទ្ធសម្រេចមុនគេ មិនថាតែការយកចិត្តទុកដាក់ ចំពោះសុខភាព ទាំងការទាំងចិត្ត អម្រឹតក៏មានបានបង្កើត កម្ចីពិសេសចំពោះស្ត្រីដែលមានជាអាជីវកម្ម អាចកម្ចីជាមួយអម្រឹតបានដោយផ្តល់ជូននូវអត្ថប្រយោជន៏ដូចជា៖ ការធានារ៉ាប់រង និងការត្រួតពិនិត្យសុខភាពពិសេសទៅលើ មហារីកសុដន់ដោយឥតគិតថ្លៃទៀតផង។

 

 

សម្រាប់ពួកយើង បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកនារី គឺជាធនធានដ៏សំខាន់សម្រាប់អម្រឹត!

ក្នុងឱកាសនេះផងដែរ អម្រឹតសូមជូនពរស្រ្តីគ្រប់រូប និងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល សុខភាពល្អ និងកាន់តែមានភាពរីករាយនៅក្នុងការរស់នៅដែលទាំងអស់តែងតែមានមោទកភាពចំពោះអ្នក។  🥰

អបអរសាទរទាំងអស់គ្នា ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ២០២៥។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ