សេចក្តីប្រកាសព័ត៌មាន អំពីការបញ្ចប់ជាស្ថាពរនៃការទិញយកភាគហ៊ុនចំនួន ៨០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ពីសំណាក់ Bank SinoPac (ធនាគារ សាយណូផេក)
Jan 15, 2025
អបអរសាទរខួប៤ឆ្នាំ គណនីក្មេងឆ្លាត (០៧ សីហា ២០២០-០៧ សីហា ២០២៤)។ ក្នុងរយៈពេល៤ឆ្នាំនេះអម្រឹតមានមោទកភាពចូលរួមជាមួយគ្រួសារប្រជាជនកម្ពុជាជាច្រើនក្នុងការបង្កើតមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់កូនៗរបស់ពួកគាត់។ ការដាក់ប្រាក់សន្សំបន្តិចម្តងៗជារៀងរាល់ខែរបស់ឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ គឺជាជំហានមួយសំខាន់សម្រាប់ខិតទៅរកការសម្រេចនូវក្តីសុបិន និងមហិច្ឆតារបស់កូនៗជាទីស្រលាញ់។
ឆ្លៀតក្នុងឱកាសនេះ អម្រឹត សូមចូលរួមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ជាពិសេសការប្តជ្ញាចិត្តបស់អតិថិជនទាំងអស់ ក្នុងការវិនិយោគលើអនាគតរបស់កូនៗលោកអ្នកជាមួយនឹង“គណនីក្មេងឆ្លាត” ។
សូមអរគុណសម្រាប់ការក្លាយជាផ្នែកមួយនៃការធ្វើដំណើររួមគ្នាជាមួយអម្រឹត
Share To:
Nov 22, 2024
Nov 11, 2024