• Home
  • ព័ត៌មាន
  • អម្រឹត​ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស (អនុលោមភាពខ្ពស់)ពីអគ្គនាយកដ្ឋានពន្ធដារ

អម្រឹត​ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស (អនុលោមភាពខ្ពស់)ពីអគ្គនាយកដ្ឋានពន្ធដារ

Sep 06, 2024

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស (អនុលោមភាពខ្ពស់)ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេល២ឆ្នាំ សម្រាប់ឆ្នាំ ២០២៤-២០២៥។

វិញ្ញាបនបត្រនេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចូលរួមអនុវត្តអភិបាលកិច្ចល្អ តាមរយៈការបំពេញកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានជូនរដ្ឋ បានយ៉ាងត្រឹមត្រូវ ពេញលេញ និងប្រកបដោយតម្លាភាព ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិពន្ធដាររបស់ប្រទេសកម្ពុជា។

ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធ ត្រូវបានបែងចែកជាបីប្រភេទគឺ មាស (អនុលោមភាពខ្ពស់) ប្រាក់ (អនុលោមភាពមធ្យម) និងសំរិទ្ធ(អនុលោមភាពទាប) ។ ប្រភេទប័ណ្ណមាស គឺជាប័ណ្ណលេខ១សម្រាប់សហគ្រាសដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវ ផ្តោតលើការអនុលោមតាមបទប្បញ្ញត្តិ ការទូទាត់បង់ពន្ធតាមកាលកំណត់ និងការផ្ដល់ជូនឯកសារត្រឹមត្រូវរាល់ពេលមានការស្នើសុំពីអគ្គនាយកដ្ឋានពន្ធដារ។

 

 

 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ