អម្រឹត សម្ពោធជាផ្លូវការ កម្ចីឌីជីថល(Digital Loan)
Nov 11, 2024
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC ដែលជាសមាជិកមួយរបស់ក្រុមធនាគារពិភពលោក នឹងផ្តល់សហឥណទានចំនួន ៥០ លានដុល្លារអាមេរិក ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ដើម្បីជួយក្រុមហ៊ុននេះបង្កើនការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មតូចៗ ជាពិសេសក្នុងវិស័យកសិកម្ម និងនៅតាមតំបន់ជនបទ។
ជាមួយនឹងកម្ចីរួមចំនួន ៥០ លានដុល្លារអាមេរិកនេះ អម្រឹត នឹងបង្កើនប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ក្នុងការគាំទ្រដល់សហគ្រិនខ្នាតតូចបំផុតចំនួនប្រមាណជាង ៤០០.០០០នាក់ ដែលភាគច្រើនធ្វើការងារក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់កម្ចីឥណទានប្រមាណជា ៩០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំបន្តទៀត។
លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា “ជាមួយនឹងបណ្តាញសាខាជាច្រើនក្នុង ២៥ ខេត្ត រាជធានី ទូទាំងប្រទេស យើងនឹងបន្តពង្រីកប្រតិបត្តិការរបស់យើងដល់សហគ្រាសកសិកម្ម ដោយផ្តល់ជូនសហគ្រាសទាំងនោះនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់សមស្រប ប្រកបដោយភាពប្រកួតប្រជែង។ ដោយសារការគាំទ្រពី IFC អម្រឹតបានពង្រីកប្រភពផ្តល់មូលនិធិ និងបង្កើនទំនាក់ទំនងល្អជាមួយម្ចាស់កម្ចីអន្តរជាតិមួយចំនួន។ កញ្ចប់ហិរញ្ញប្បទាននេះ នឹងបង្កើនសមត្ថភាពរបស់យើងក្នុងការប្រមូលមូលនិធិរយៈពេលវែងបន្ថែមទៀត ពីវិនិយោគិនឯកជននានា។”
ជាក់ស្តែង មួយភាគបី នៃសហគ្រាសខ្នាតតូច និងមធ្យម ក្នុងប្រទេសកម្ពុជាគឺជា កសិពាណិជ្ជកម្ម និងស្រូបយកតម្រូវការហិរញ្ញប្បទានប្រមាណជាងពាក់កណ្តាលនៃតម្រូវការហិរញ្ញប្បទានសរុប របស់សហគ្រាសខ្នាតតូច និងមធ្យម ទាំងអស់។ កម្ចីរយៈពេលវែងនេះនឹងផ្តល់លទ្ធភាពឲ្យអម្រឹត (ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេទីបីក្នុងប្រទេសកម្ពុជា បើគិតលើប្រាក់កម្ចីសរុប) បង្កើនប្រាក់ចំណូល ពង្រីកអាជីវកម្ម និងបង្កើតការងារទូទាំងប្រទេស។
លោក Adel Meer នាយកគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ IFC ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា “ការបន្តជួយជ្រោមជ្រែងរបស់ IFC ចំពោះអម្រឹត នឹងអនុញ្ញាតឲ្យស្ថាប័ននេះ អាចពង្រើកប្រតិបត្តិការរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។ ការណែនាំនូវ អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិជាច្រើនមកកាន់អម្រឹត ក៏នឹងជួយបង្កើនមូលដ្ឋាននៃការស្វែងរកប្រភពទុនឲ្យកាន់តែមានភាពប្រសើរឡើង។”
កាលពីខែមីនា ឆ្នាំ២០១៥ កន្លងមកនេះ IFC បានក្លាយជាភាគទុនិករបស់ អម្រឹត ដែលមានភាគហ៊ុនសរុបចំនួន ១៩,៩ ភាគរយ។ បន្ថែមពីលើការផ្តល់ហិរញ្ញប្បទាន IFC ក៏ផ្តល់សេវាប្រឹក្សាយោបល់ដល់ អម្រឹត ផងដែរ ទៅលើការកែលម្អការគ្រប់គ្រងហានិភ័យរបស់ខ្លួន និងការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន ដើម្បីគាំទ្រដល់យុទ្ធសាស្ត្ររបស់គ្រឹះស្ថាននេះ ឲ្យក្លាយទៅជាធនាគារពាណិជ្ជក្នុងរយៈពេលមធ្យមខាងមុខនេះ។
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាសមាជិកមួយនៃក្រុមធនាគារពិភពលោក គឺជាស្ថាប័នអភិវឌ្ឍន៍ធំជាងគេ ធ្វើការផ្តោតទៅលើផ្នែកឯកជន និងប្រទេសកំពុងរីកមច្រើន។ យើងប្រើបា្រស់ មូលធន ជំនាញ និងឥទ្ធិពលរបស់យើង ធ្វើការជាមួយសហគ្រាសអាជីវកម្មជាង ២០០០ ដើម្បីបង្កើតឱកាស នៅទីកន្លែងដែលត្រូវការបំផុត។ ក្នុងឆ្នាំសារពើពន្ធ ២០១៥ ការវិនិយោគទុនរបស់យើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បានកើនឡើងជិត ១៨ ពាន់លានដុល្លារ។ ការវិនិយោគទុននេះបានជួយផ្នែកឯកជនឲ្យ ដើរតួសំខាន់ក្នុងកិច្ច ប្រឹងប្រែងសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងលើកតម្កើងវិបុលភាព។ សម្រាប់ព័ត៌មានបន្ថែម សូមមើល www.ifc.org។ សូមភ្ជាប់ទំនាក់ទំនងជាមួយយើង visit www.ifc.org.
www.ifc.org/eastasia
www.facebook.com/IFCwbg
www.twitter.com/IFC_EAP
www.youtube.com/IFCvideocasts
www.ifc.org/SocialMediaIndex
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាដល់សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យម និងដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម ដោយផ្តោតការយកចិត្តទុកដាក់លើតំបន់ជនបទ វិស័យកសិកម្ម ទីរួមស្រុក និងតាមបណ្តាទីរួមខេត្តនានា។ អម្រឹត ផ្តល់សេវាប្រាក់កម្ចី និងដាក់ប្រាក់បញ្ញើជាច្រើនប្រភេទដូចជា ឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានអាជីវកម្មខ្នាតតូចបំផុត តូច និងមធ្យម គណនីសន្សំ និងប្រាក់បញ្ញើមានកាលកំណត់។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកជាង ៣.៥០០នាក់ និងផ្តល់សេវាជូនអតិថិជនប្រមាណជាង ៣៩៧.០០០នាក់ នៅតាមសាខាចំនួន ១៣៨ ទីតាំងទូទាំងប្រទេសកម្ពុជា ជាមួយនឹងប្រាក់បញ្ញើប្រមាណ ២០៤ លានដុល្លារអាមេរិក និងប្រាក់កម្ចីប្រមាណ ៤២៤ លានដុល្លារអាមេរិក និងទ្រព្យសកម្មសរុបចំនួន ៤៩០ លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.amret.com.kh ។
www.amret.com.kh.
Share To:
Nov 11, 2024
Oct 09, 2024
Oct 08, 2024
Oct 05, 2024