អម្រឹត អបអរសាទរម្ចាស់ជ័យលាភីក្នុងកម្មវិធី Phnom Penh International Aquathlon ២០២៥
Feb 02, 2025
រាជធានីភ្នំពេញ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រកាសនៅថ្ងៃនេះថា អម្រឹត នឹងទទួលយកនូវកម្ចីឥណទានចំនួន ១០ លានដុល្លារអាមេរិក ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិក របស់ World Bank Group ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីខ្នាតតូចបំផុតដល់អាជីវកម្មខ្នាតតូច និងបង្កើតឪកាសការងារ បន្ថែមទៀត ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ IFC ស្តីពីការវិភាគលើចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីបង្កើនការគ្រប់គ្រងហានិភ័យដែល IFC នឹងធ្វើការត្រួតពិនិត្យការយល់ដឹងទៅលើការអនុវត្ត ដំណើរការ និងប្រព័ន្ធនៃការគ្រប់គ្រងហានិភ័យរបស់ អម្រឹត ព្រមទាំងធ្វើការផ្តល់ការប្រឹក្សាយោបល់ទៅលើចំនុចខ្វះខាត ដែលបានរកឃើញ ។ ទន្ទឹមនឹងការផ្តល់កម្ចីឥណទាន IFC ក៏បានវិនិយោគក្នុងការទិញយកភាគហ៊ុនចំនួន ១៩,៩% នៃភាគហ៊ុនសរុប របស់អម្រឹត ក្នុងខែមីនា ឆ្នាំ២០១៥ កន្លងមកនេះ ។
លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា “ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ IFC យើងពិតជាមានជំនឿយ៉ាងមុតមាំថា អាជីវកម្មរបស់យើងនឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយអាច ផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់អាជីវកម្មខ្នាតតូច និងឥណទានបុគ្គល ។ ជាមួយនឹងតម្រូវការឥណទាន អតិថិជនអាចពង្រីក អាជីវកម្មរបស់ខ្លួនបន្ថែម ព្រមទាំងអាចផ្លាស់ប្តូរជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។
ក្នុងរយៈកាលពីរទសវត្សរ៍កន្លងមកនេះ វិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានអភិវឌ្ឍយ៉ាងលឿនជាមួយនឹង អត្រាកំណើន ប្រចាំឆ្នាំចន្លោះពី ៣០% ទៅ ៤០% និងផ្ដល់ផលប្រយោជន៍ដល់អតិថិជនឥណទានចំនួនជាង ១,៩ លាន នាក់ ។ ទោះជាយ៉ាងនេះក្តី ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន នៅតែមានកម្រិតតូច ហើយមិនទាន់បានគ្របដណ្តប់ទូទាំងប្រទេសនៅឡើយទេ ។
លោក Adel Meer នាយកគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុរបស់ IFC ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានមានប្រសាសន៍ ថា៖ “វិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជាគឺស្ថិតក្នុងដំណាក់កាលសំខាន់នៃការអភិវឌ្ឍន៍ ហើយ IFC មានបំណងជួយ ជ្រោមជ្រែងដល់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើ ឬទៅជា ធនាគារពាណិជ្ជ ។ តាមរយៈការវិនិយោគ និងការប្រឹក្សាយោបល់នេះ IFC នឹងជួយដល់អម្រឹតក្នុងការពង្រីកសេវាឥណទានទៅកាន់អាជីវកម្មខ្នាតតូច និងទៅលើវិស័យកសិកម្ម ព្រមទាំងឥណទានបុគ្គល នៅតាមខេត្ត នានា ក៏ដូចជា រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដែលផ្ដល់សេវាហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងដល់ប្រជាជនដែលមានប្រាក់ចំណូលពីទាបទៅមធ្យម ដោយផ្ដោតជាចម្បងទៅលើទីជនបទ វិស័យកសិកម្ម និង សហគ្រាសខ្នាតតូច និងមធ្យមនៅតាមទីរួមស្រុក និងខេត្តនានា ។ អម្រឹតផ្ដល់ជូននូវសេវាប្រាក់កម្ចី និងសេវាប្រាក់បញ្ញើ ជាច្រើនប្រភេទ ដោយរាប់បញ្ចូលទាំងសេវាឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានសហគ្រាសខ្នាតតូចនិងមធ្យម គណនីសន្សំ និងការដាក់ប្រាក់បញ្ញើតាមកាលកំណត់ ។ គិតមកត្រឹម ខែ មេសា ឆ្នាំ ២០១៥ អម្រឹត មានបុគ្គលិកចំនួនជាង ២.៩០០ នាក់ ហើយកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៦៧.០០០ នាក់ នៅតាមសាខាចំនួន ១២៩ ទីតាំងទូទាំងប្រទេសកម្ពុជា ។ ក្នុងនោះ អម្រឹតទទួលបានប្រាក់បញ្ញើជាង ១៦៦ លានដុល្លារអាមេរិក និងផ្ដល់ប្រាក់កម្ចីជាង ៣៣០ លានដុល្លារអាមេរិក ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.amret.com.kh
IFC ដែលជាសមាជិករបស់ World Bank Group គឺជាស្ថាប័នមួយដ៏មានឥទ្ធិពលក្នុងការជំរុញការអភិវឌ្ឍន៍ជុំវិញ ពិភពលោក ដោយផ្ដោតទាំងស្រុងទៅលើវិស័យឯកជន ។ ដោយធ្វើការជាមួយសហគ្រាសឯកជននៅក្នុងបណ្ដាប្រទេសប្រមាណជា ១០០ ប្រទេស យើងប្រើប្រាស់ដើមទុន ជំនាញ និងឥទ្ធិពលរបស់យើងដើម្បីជួយលុបបំបាត់ភាពក្រីក្រ និងបង្កើនការលើកស្ទួយភាពរុងរឿង ។ នៅក្នុងឆ្នាំ ២០១៤ យើងបានផ្ដល់ហិរញ្ញប្បទានជាង ២២ ពាន់លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពជីវិតនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ហើយដោះស្រាយបញ្ហាប្រឈមបន្ទាន់នានាដែលរាំងស្ទះដល់ការអភិវឌ្ឍន៍ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.ifc.org
Share To:
Jan 19, 2025
Jan 14, 2025