"កម្ចីឌីជីថល" ឱកាសទទួលបាន-iphone 16 pro max ១រង្វាន់ និងទឹកប្រាក់ ១០០.០០០រៀល ចំនួន២៤រង្វាន់
Nov 22, 2024
នាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពបានផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកគ្រប់ជាន់ថ្នាក់សរុបចំនួន ៤.១០៨ នាក់ ដែលរួមមានវគ្គបំពាក់បំប៉នបន្ថែមចំនួន ៧៧២ នាក់ផងដែរ។ សិក្ខាកាម សរុបទាំងអស់មាន ៩៣១ រូប ជាបុគ្គលិកថ្មី ១.៩១៣ រូបជាបុគ្គលិកសាខា និង ៤៩២ រូបជាបុគ្គលិកដែលត្រូវបានដំទ្បើងឋានៈ។ ដើម្បីបន្តអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងជំនាញ ព្រមទាំងអាចនាំមុខ ដៃគូប្រកួតប្រជែងក្នុងទីផ្សារ នាយកដ្ឋានបណ្តុះបណ្តាលបានបង្កើត នូវកម្មវិធីបុគ្គលិកឆ្នើម សម្រាប់បណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន។ ជាលទ្ធផលបុគ្គលិកចំនួន ៨២០នាក់ បានចូលរួមរៀនក្នុងកម្មវិធី នេះគិតត្រឹមចុងឆ្នាំ ២០១៦។ ទាំងនេះ គឺដើម្បីរក្សាបាននូវស្ថិរភាព
ភ្ញៀវអន្តរជាតិដែលបានមកធ្វើទស្សនកិច្ចជាមួយអម្រឹតនឹងមានឱកាសទទួលបាននូវចំណេះដឹង និងដកស្រង់បទពិសោធន៍ជាក់ស្តែងក្នុង វិស័យមីក្រូហិរញ្ញវត្ថុបានជួបជាមួយអតិថិជន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ហើយនិងធ្វើការអង្កេតដោយ ផ្ទាល់ពីសកម្មភាពផ្សេងៗក្នុងកំឡុងពេលធ្វើប្រតិបត្តិការនៅតាមមួលដ្ឋាន។ យើងខ្ញុំនឹងបង្ហាញនូវយុទ្ធសាស្ត្រផ្សេងៗ ដែលបានធ្វើឲ្យអម្រឹត ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។ ដូចច្នេះភ្ញៀវទស្សនកិច្ចនឹងយល់បាន កាន់តែច្បាស់ពីផលិតផលទាំងអស់របស់ អម្រឹត ដែលមានជាអាទិដូចជា សេវាឥណទាន សេវាប្រាក់សន្សំ និងសេវាផ្ទេរប្រាក់ជាដើម។ ដើម្បីជាការជំរុញដល់ការយល់ដឹងនៅក្នុងកម្មវិធីនេះយើងមានការរៀបចំជាបទបង្ហាញ មួយចំនួនមុនពេលភ្ញៀវទស្សនកិច្ចធ្វើដំណើរទៅតាមមូលដ្ឋាន។ កម្មវិធីទស្សនកិច្ចអន្តរជាតិរបស់អម្រឹត នឹងធ្វើតម្រូវទៅតាមសេចក្តីត្រូវការរបស់ភ្ញៀវទស្សនកិច្ច។
ខាងក្រោមនេះជាព័ត៌មាននៃកម្មវិធីទស្សនកិច្ចអន្តរជាតិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត៖ សមត្ថភាព និងជំនាញរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យមានលក្ខណៈ សមស្រប និងបរិបទនៃយុទ្ធសាស្រ្តរីកចម្រើនរបស់ក្រុមហ៊ុន និងការ ផ្លាស់ប្តូរទៅជាវិស័យធនាគារនាពេលអនាគត។
បុគ្គលិក អម្រឹត ទាំងអស់ មានឱកាសទទួលបានការបង្កើន និងអភិវឌ្ឍន៍ចំណេះ និងជំនាញរបស់ខ្លួន ដោយយោងតាមមុខងារបច្នុប្បន្ន រៀងៗខ្លួន លើសពីនេះទៀត បុគ្គលិកក៏ទទួលបានឱកាសអភិវឌ្ឍន៍ ជំនាញបច្ចេកទេសបន្ថែមទៀត សម្រាប់ការទទួលខុសត្រូវថ្មីនាពេល អនាគតផងដែរ។ ក្នុងឆ្នាំ ២០១៦នេះ អម្រឹត មានបុគ្គលិកគ្រប់ជាន់ ថ្នាក់សរុបចំនួន ១៨០នាក់ ដែលបានចូលរួមនៅក្នុងកម្មវិធីបុគ្គលិក សក្តានុពល។ ស្របពេលជាមួយគ្នានេះដែរ នាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ក៏បានផ្តល់នូវវគ្គបណ្តុះបណ្តាលសរុបចំនួន ៥៩ មុខវិជ្ជា ទៅដល់បុគ្គលិក ៣៩៩ នាក់ ដែលរួមមានជំនាញបច្ចេកទេស ជំនាញ ពាក់ពន្ធ័នឹងការអនុវត្តការងារប្រចាំថ្ងៃ ជំនាញពាក់ពន្ធ័នឹងឥរិយាបទធ្វើការ ព្រមទាំងជំនាញផ្នែកគ្រប់គ្រង និងដឹកនាំ។ ទន្ទឹមគ្នានោះដែរ អម្រឹត ក៏បានបញ្ជូនបុគ្គលិកថ្នាក់គ្រប់គ្រងរបស់ខ្លួនចំនួន១១រូប ឲ្យចូលរួមក្នុង វគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិរួមមាន ប្រទេស ថៃ ហុងកុង បារាំង អេស្ប៉ាញ និងបង់ក្លាដេសផងដែរ។
"អម្រឹត"មានកិត្តិយសក្នុងការរៀបចំកម្មវិធីទស្សនកិច្ចអន្តរជាតិ ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ចំនួន៤ ដែលមកពីតំបន់ អាស៊ីអាគ្នេយ៍ អេហ្សីប ឥណ្ឌា និងនេប៉ាល់។ គោលបំណងចម្បង ក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីទទួលបានចំណេះដឹងទាក់ទងនឹង យុទ្ធសាស្រ្តក្នុងការគ្រប់គ្រងហានិភ័យ ការរៀបចំគម្រោងយុទ្ធសាស្រ្ត គ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងផ្នែកបណ្តុះបណ្តាលពាណិជ្ជកម្ម ផ្សេងៗ និងដំណើរនៃការបង្កើតផលិតផលឥណទាន និងសេវាហិរញ្ញវត្ថុ របស់ អម្រឹត។ ទន្ទឹមគ្នានេះ អម្រឹត ក៏មានរៀបចំជាដំណើរទស្សនកិច្ច ផ្ទាល់ទៅកាន់តំបន់ប្រតិបត្តិការ ដើម្បីសិក្សាពីបណ្តាញសាខារបស់ អម្រឹត និងអនុញ្ញាតឲ្យអ្នកចូលរួមអាចមើលឃើញពីទិដ្ឋភាពជាក់ស្តែង នៃការធ្វើប្រតិបត្តិការ។ បន្ថែមពីនេះទៀត អម្រឹត ក៏ត្រូវបានជ្រើសរើសឲ្យ ដឹកនាំដំណើរទសន្សកិច្ចជាលក្ខណៈអន្តរជាតិ ទៅឲ្យធនាគារកណ្តាល របស់នេប៉ាល់ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគំរូមួយ ក្នុងការសិក្សា និងស្វែងយល់ ស្តីពីស្ថិរភាពនៃភាពជោគជ័យរបស់ស្ថាបន័ទាំងមូល។ ស្របពេលជាមួយគ្នានេះដែរ អម្រឹត ក៏ត្រូវបានទទួលស្គាល់យ៉ាងខ្លាំង ពីសំណាក់វេទិការហិរញ្ញវត្ថុតំបន់មេគង្គ ដែលបានចូលរួមដោយប្រតិភូ ពីប្រទេសនេប៉ាល់ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ៕
តម្លៃ៖ អាស្រ័យទៅលើចំនួនអ្នកធ្វើទស្សនៈកិច្ច និង ទំហំនៃមាតិកាដែលបានស្នើ។ របៀបទូទាត់ប្រាក់៖ អាចធ្វើឡើងតាមរយៈ មូលប្បទានប័ត្រ សេវាផ្ទេរប្រាក់ រឺ ជាសាច់ប្រាក់ផ្ទាល់។ សម្រាប់ចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកកាន់៖ តម្រូវធ្វើបច្ចុប្បន្នភាពអ្នកទទួលខុសត្រូវ
Share To:
Nov 22, 2024
Nov 11, 2024
Oct 09, 2024
Oct 08, 2024