• Home
  • ព័ត៌មាន
  • សូមប្រុងប្រយ័ត្នពីការលួចទិន្នន័យរបស់អ្នកក្នុងសាធារណៈ

សូមប្រុងប្រយ័ត្នពីការលួចទិន្នន័យរបស់អ្នកក្នុងសាធារណៈ

Jul 18, 2024

អ្វីទៅជា Juice Jacking Attack?

Juice Jacking Attack គឺជាបច្ចេកទេសបោកបញ្ឆោតមួយ ដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិក (Smart Phone, Tablet) តាមរយៈប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក្នុងទីសាធារណៈ ដែលអាចអោយជនអាណាមិក ប្រើប្រាស់ការភ្ជាប់នោះដើម្បីចូលទៅក្នុងឧបករណ៍របស់អ្នក ដើម្បីលួចទិន្នន័យពីទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចរបស់អ្នកបាន។

ផលប៉ះពាល់

ជនអនាមិកអាចលួចយកព័ត៌មានផ្ទាល់ខ្លួន
រប់សអ្នកដូចជា៖

•អ៊ីមែល ឯកសារ រូបភាព និង វីដេអូ។
•ព័ត៌មានធនាគារ គណនីធនាគារ។
•តម្លើងមេរោគចូលក្នុឧបករណ៍របស់អ្នក។

វីធីការពារ

 ខាងក្រោមនេះគឺជាវិធីការពារ និងពង្រឹងសុវត្ថិភាព ប្រឆាំងនឹង Juice Jacking ដែលអស់លោក លោកស្រីត្រូវអនុវត្ត៖

សកម្មភាពមិនត្រូវអនុវត្ត

•ជៀសវាងការដោតសាកថ្មទូរស័ព្ទ ឬ Tablet នៅតាម
ទីសាធារណៈ ដោយប្រើប្រាស់ USB Port។
•ជៀសវាងការដោតភ្ជាប់ទូរស័ព្ទ ឬ Tablet របស់លោកអ្នកជាមួយ
ឧបករណ៍អេឡិចត្រូនិចផ្សេងៗដែលមិនស្គាល់ប្រភពច្បាស់លាស់។

សកម្មភាពត្រូវអនុវត្ត

•ប្រើប្រាស់កន្លែងសាកថ្ម នៅទីតាំងណាដែលអាចជឿជាក់បានដូចជា
នៅផ្ទះ ឬនៅតាមសាខានានារបស់អម្រឹត។
•ប្រើប្រាស់ឧបករណ៍សាកថ្មមានម៉ាកយីហោដែលមានការទទួលស្គាល់ត្រឹមត្រូវ
•ពិនិត្យអោយអោយបានច្បាស់លាស់នៅពេលដែលលោកអ្នកដោតខ្សែសាកថ្ម
ហើយត្រូវប្រាកដថាអ្នកជ្រើសរើសយក តែការសាកថ្មប៉ុណ្ណោះ មិនមែនជាការ ផ្ទេរ
ទិន្នន័យ។ សូមមើលរូបភាពជាឧទាហរណ៍។
 

 

 

 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ