• Home
  • ព័ត៌មាន
  • អម្រឹតប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាស្គែនទូទាត់ឆ្លងប្រទេស រវាងប្រទេសកម្ពុជា និងប្រទេសថៃ តាមរយៈអម្រឹតម៉ូបាល

អម្រឹតប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាស្គែនទូទាត់ឆ្លងប្រទេស រវាងប្រទេសកម្ពុជា និងប្រទេសថៃ តាមរយៈអម្រឹតម៉ូបាល

May 30, 2024

ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ប្រកាសការដាក់​​​ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាស្គែនទូទាត់ឆ្លងប្រទេស តាមរយៈ QR Code ជាមួយពាណិជ្ជករនៅប្រទេសថៃ តាមរយៈអម្រឹតម៉ូបាល ក្នុងគោលបំណងចូលរួមជាមួយនឹងធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយសម្រាប់ការទូទាត់ផ្សេងៗនៅក្នុងតំបន់។

 

អតិថិជនអម្រឹតទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសថៃ អាចប្រើប្រាស់អម្រឹតម៉ូបាលដើម្បីធ្វើការស្គែនទូទាត់ ពីគណនីប្រាក់រៀល ជាមួយពាណិជ្ជករថៃ (Thai Merchant QR) ដែលមានស្លាកសញ្ញា Prompt Pay  បានគ្រប់ទីកន្លែងទូទាំងប្រទេសថៃ បានយ៉ាងស្រួល រហ័ស មានសុវតិ្ថភាព​ និង ដោយមិនគិតថ្លៃសេវា ជាមួយទំហំទឹកប្រាក់រហូតដល់ ១០ លានរៀលក្នុងមួយថ្ងៃ។ PromptPay QR គឺជាប្រព័ន្ធទូទាត់ QR Code ស្តង់ដារនៅក្នុងប្រទេសថៃ ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ Amret Mobile ទាំងអស់ ស្គែន អាចទូទាត់ប្រាក់នៅតាមទីតាំងប្រមាណជាង ៧ លានកន្លែង ទូទាំងប្រទេសថៃ ដោយប្រើ PromptPay QR របស់ថៃពីធនាគារចំនួន ៥ គឺ ធនាគារ Kasikornbank (KBank) ធនាគារ​ Siam Commercial (SCB) ធនាគារ Bangkok Bank ធនាគារ Krungthai Bank ធនាគារ Bank of Ayudhya និងធនាគារផ្សេងៗទៀតដែលនឹងដាក់ដំណើរការនៅពេលក្រោយ

 

ការផ្តល់ជូនសេវាស្គែនទូទាត់ជាមួយពាណិជ្ជករនៅប្រទេសថៃ គឺជាផ្នែកមួយនៃការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុ                           ឌីជីថលរបស់អម្រឹតទៅក្រៅប្រទេស ជាពិសេសក្នុងតំបន់ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជនក្នុងការទូទាត់តាមរយៈអម្រឹតម៉ូបាល ។ អម្រឹតប្តេជ្ញាបន្តពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតជូនដល់អតិថិជនដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែង របស់រដ្ឋាភិបាល ស្តីពី "ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥”

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុង បម្រើអតិថិជនជាង 00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ​ក្នុង​២៤ ​រាជធានី​-​ខេត្ត​ទូទាំងប្រទេស និង​មាន​បុគ្គលិក​ជាង ​៤.៧០០​នាក់​ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក និងមាន ប្រាក់បញ្ញើ ជិត ១ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រ     សម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើ                          វិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ១០ប្រទេស ក្នុងពិភពលោក ។ ​បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់ (ហៅកាត់ថា FMO)។

 

 

 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ