• Home
  • ព័ត៌មាន
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ​ជាមួយ​ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ​ជាមួយ​ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា

Dec 20, 2019

 

ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការបម្រើសេវាកម្មផ្ទេរប្រាក់នៅប្រទេសកម្ពុជា។

តាមរយៈភាពជាដៃគូនេះ គឺដើម្បីផ្តល់ជម្រើសដ៏ងាយស្រួលដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងការទូទាត់សងកម្ចីតាមរយៈតាមភ្នាក់ងារ ទ្រូម៉ាន់នី ដែលមានជាង ១០០០០ កន្លែង ទូទាំងប្រទេសកម្ពុជា ឬតាមរយៈ TrueMoney App។

 

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រសាសន៍ថា៖

ការចុះហត្ថលេខាក្នុងភាពជាដៃគូរ ជាមួយនឹងក្រុមហ៊ុនទ្រូម៉ាន់នី នាថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងពីកម្លាំងផ្គួបរបស់ក្រុមហ៊ុនទាំងពីរ ដែលមានអត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរក្នុងការកាត់បន្ថយចំណាយប្រតិបតិ្តការរបស់ខ្លួន និងការផ្តល់សេវារហ័ស ដែលឆ្លើយតបទៅនឹងតំរូវការពិតប្រាកដរបស់អតិថិជន។

ភាពជាដៃគូនេះនឹងធ្វើឲ្យស្ថាប័នទាំងពីរ នឹងកាន់តែមានភាពរឹងម៉ាំកាន់តែខ្លាំងជាងមុន ពីព្រោះ យើងបានផ្តល់ជម្រើស ជាច្រើនដល់អតិថិជនកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ឲ្យមានភាពងាយស្រួលក្នុងការបង់ប្រាក់កម្ចីត្រឡប់មកវិញ ដោយមិនចាំបាច់ទៅដល់ស្នាក់ការ អម្រឹត ប៉ុន្តែតាមរយៈ ភ្នាក់ងារទ្រូម៉ាន់នី ដែលនៅជិត អតិថិជនតែប៉ុណ្ណោះ។

លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី បានប្រសាសន៍ថា៖

ក្រោមកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូនេះ ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ប្រាក់កម្ចីនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនទាំងអស់ ហើយក៏ជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ពួកគាត់ក្នុងការបង់ប្រាក់កម្ចីដែលមានភាពងាយស្រួល ចំណេញពេលវេលា ចំណេញថវិកា និងមានសុវត្ថិភាពខ្ពស់។ អតិថិជន មិនចាំបាច់ចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើដំណើរទៅឆ្ងាយពីតំបន់របស់ខ្លួនទៀតឡើយ គឺគ្រាន់តែឆ្ពោះទៅកាន់ភ្នាក់ងារទ្រូម៉ាន់នីយ៉ាងច្រើនកន្លែង នៅក្នុងតំបន់របស់ពួកគាត់ រួចប្រតិបត្តិការបង់ប្រាក់កម្ចីជាការស្រេច ហើយកាន់តែពិសេសនោះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការបង់ប្រាក់កម្ចីដោយភាពងាយស្រួល និង ដោយខ្លួនឯងផ្ទាល់ តាមរយៈ កម្មវិធីTrueMoney (TrueMoney App)។

 

លោកស្រីបានបន្តទៀតថា៖ ដើម្បីអបអរសាទរដល់កិច្ចសហប្រតិបត្តិការនេះ អតិថិជនអាចបង់ប្រាក់កម្ចីទៅ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ឬ TrueMoney App ជាមួយនឹងកម្មវិធីពិសេសជូននក្នុងពេលឆាប់ៗខាងមុខនេះ។

អំពីទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែលផ្ដល់ដែលផ្តល់នូវសេវាទូទាត់ចល័តនៅអាស៊ីអាគ្នេយ៍ដែល និងបាននឹងកំពុងធ្វើប្រតិបត្តិការ ចំនួន 6 ប្រទេសក្នុងតំបន់ រួមមានប្រទេសកម្ពុជាផងដែរ ។ ក្រុមហ៊ុនទ្រូម៉ាន់នី គឺបានអនុញ្ញាត្តិឲ្យអតិថិជនដែលពុំមានការប្រើប្រាស់សេវាធនាគារអាចប្រើប្រាស់សេវាហរិញ្ញវត្ថុតាមរយៈ TrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។ ក្រុមហ៊ុនមាន ទស្សនៈវិស័យច្បាស់លាស់ និងបានក្លាយជាក្រុមហ៊ុន ឈានមុខគេមួយក្នុងទីផ្សារកម្ពុជាយ៉ាងឆាប់រហ័ស ជាមួយនិងចំនួនភ្នាក់ងារច្រើនបំផុត ចំនួនអតិថិជន ច្រើនជាង ២លាននាក់ និងធ្វើប្រតិបត្តិការប្រចាំខែ ជិត3លានប្រតិបត្តិការ។ ក្រុមហ៊ុនទ្រូម៉ាន់នី បានពង្រីកភ្នាក់ងារច្រើនជាងគេនៅប្រទេសកម្ពុជា ហើយក៏មានដៃគូសហការជាច្រើន សម្រាប់ផ្តល់នូវ សេវាទូទាត់ ហរិញ្ញវត្ថុមានភាពងាយស្រួល និងទាន់សម័យ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដំបូងគេបង្អស់ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩១ និងទទួលបានអាជ្ញា-ប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០១ ព្រមទាំងទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជននៅខែមករា ឆ្នាំ២០០៩។ អម្រឹត មានបទពិសោធន៍ជិត ៣០ឆ្នាំ មកហើយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមនៅកម្ពុជា ទាំងនៅទីប្រជុំជន និងជនបទដាច់ស្រយាល សំដៅលើកកម្ពស់ជីវភាពក្នុងគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានគុណភាពប្រាក់កម្ចីល្អជាងគេបង្អស់ នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។

អម្រឹត ផ្តល់ជូនសេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា ឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានខ្នាតតូច និងមធ្យម គណនីសន្សំ គណនីសន្សំមានកាលកំណត់ សេវាសន្សំចល័ត សេវាផ្ទេរប្រាក់រវាងសាខា សេវាទូទាត់វិក្កយបត្រ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ សេវាទូទាត់រហ័សCSS និងសេវាធនាគារចល័ត។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង ៤.០០០ នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង ៥០០.០០០ នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន ១៥៨ សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបប្រមាណជាង ៥១០ លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណ ៩៥៣ លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មប្រមាណជាង ១ ១០០ លានដុល្លារសហរដ្ឋអាមេរិក ។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ