ចាប់ផ្តើមជាមួយយើងខ្ញុំ

ចាប់ផ្តើមជាមួយយើងខ្ញុំ

អម្រឹត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១ និង ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មាននិយោជិតបំពេញការងារបានល្អជាច្រើនរូបដែលប្រកបដោយវិជ្ជាជីវៈ នៅ ២៥ ខេត្ត និងរាជធានីផ្សេងៗគ្នា ដោយកំពុងបម្រើសេវាទាំងផលិតផល និងសេវាផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជា។

លើសពីនេះទៀត យើងផ្តល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានលក្ខណៈប្រកួតប្រជែង ការពង្រឹងសមត្ថភាពបុគ្គលិក និងការការពារផ្នែកសង្គមដល់បុគ្គលិកគ្រប់រូប។

​​​​​​​ដោយបានផ្តល់ជូនទាំងបេក្ខជនក្នុងប្រទេស និងក្រៅប្រទេសនូវឱកាសការងារជាច្រើន យើងមានភាពជឿជាក់យ៉ាងមោះមុតចំពោះភាពជាគំរូរបស់យើង ដែលបានបង្កើនកម្រិតជំនាញ និងសមត្ថភាពនានាដើម្បីទទួលបានភាពជោគជ័យនៅក្នុងការងាររបស់ពួកគេ។

គុណតម្លៃរួមជាបុគ្គលិក អម្រឹត

Generic placeholder image

ចូលរួមជំរុញការអភិវឌ្ឍសង្គមយូរអង្វែង

ការងាររបស់អ្នកផ្តល់ផលប្រយោជន៍ផ្ទាល់ ដល់គ្រួសារកម្ពុជាដែលមានប្រាក់ចំណូលទាប និងមធ្យម ផ្តល់លទ្ធភាពក្នុងការកែលម្អជីវភាពរស់នៅ និងបន្តនូវក្តីស្រមៃរបស់ពួកគេ។

Generic placeholder image

អ្នកនឹងស្រលាញ់ការងាររបស់អ្នក

អារម្មណ៍ល្អចំពោះអ្វី ដែលអ្នកធ្វើរាល់ថ្ងៃក្នុងបរិយាកាសការងារ ដែលពោរពេញដោយថាមពល និង វប្បធម៌នៃការចែករំលែក។ បុគ្គលិកទទូលបានការយកចិត្តទុកដាក់ស្មើៗគ្នា ជាពិសេសអ្នកធ្វើការផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង ដែលមានសីលធម៌ និងសុជីវធម៌។

Generic placeholder image

អ្នកជាផ្នែកមួយនៃភាពជោគជ័យរបស់យើង

អ្នកនិងក្រុមការងាររួមគ្នាដើរឆ្ពោះទៅកាន់ទិសដៅចក្ខុវិស័យ និងយុទ្ធសាស្រ្តរួមរបស់ អម្រឹត ដើម្បីដឹកនាំស្ថាប័ន អម្រឹត ឆ្ពោះទៅកាន់អនាគត ដែលមានសក្តានុពលនាំមុខលើការប្រកួតប្រជែង។

Generic placeholder image

ឱកាសអភិវឌ្ឍខ្លួនគ្មានដែនកំណត់

អ្នកទទួលបានការបណ្តុះបណ្តាល អភិវឌ្ឍខ្លួន ប្តូរទិសដៅ ហើយត្រូវបង្ហាញទៅកាន់ថ្នាក់ដឹកនាំ អម្រឹត ក៏ដូចជា Advans Group។

Generic placeholder image

ទទួលបានតម្លៃសម្រាប់អ្វីដែលអ្នកសម្រេចបាន

លទ្ធផលការងាររបស់អ្នកត្រូវបានផ្តល់រង្វាន់ រួមបញ្ចូលទាំងប្រាក់បៀវត្ស និង ប្រាក់លើកទឹកចិត្តដែលសមស្របតាមទីផ្សារការងារ។ ជាពិសេសអ្នក និង គ្រួសាររបស់អ្នកទទួលបានអត្ថប្រយោជន៍ពីកញ្ចប់សេវាធានា។

Generic placeholder image

អម្រឹត ផ្តល់តម្លៃលើការច្នៃប្រឌិតរបស់អ្នក

គំនិតរបស់អ្នកត្រូវបានឲ្យតម្លៃ ការយកឈ្នះបញ្ហាប្រឈមរបស់អ្នក ធ្វើឲ្យស្ថាប័នមានការអភិវឌ្ឍលឿន និង បន្តការវិនិយោគដ៏ល្អក្នុងពេលអនាគត។

បុគ្គលិកយើង និយាយអ្វីខ្លះពីយើង

Generic placeholder image

 
 
Mss. Bopha
​​​​​​​Senior Financial Officer
 
 

Generic placeholder image

 
 
Mss. Srey Leak
​​​​​​​Senior HR Officer
 
 

បរិយាកាសធ្វើការងារនៅ អម្រឹត

Generic placeholder image

បរិយាកាសធ្វើការ កក់ក្តៅ

នៅ អម្រឹត យើងតែងតែត្រូវបានពិព័ណ៌នាថាជាកន្លែងធ្វើការមួយប្រកបដោយភាពកក់ក្តៅជាមួយ ការបញ្ចេញយោបល់ថាមាននូវ «វប្បធម៌បែបគ្រួសារ» នៅក្នុងស្ថាប័ន។ យើងផ្តល់ជូននូវបរិយាកាសការងារមួយប្រកបដោយភាពបត់បែន និងងាយស្រួលសម្រាប់បុគ្គលិកដើម្បីអាចមានការទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួលជាមួ បុគ្គលិកថ្នាក់គ្រប់គ្រង គ្រប់ពេលដែលពួកគេត្រូវការ។

Generic placeholder image

វប្បធម៌អភិវឌ្ឍន៍

វប្បធម៌អភិវឌ្ឍន៍ គឺត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុង អម្រឹត។ យើងប្រើប្រាស់នូវវិធីសាស្ត្រ និងឧបករណ៍សម្រាប់ការអភិវឌ្ឍជាច្រើនប្រភេទ ដើម្បីធានានូវការរីកចម្រើនដ៏យូរអង្វែងរបស់បុគ្គលិកយើង។

Generic placeholder image

បរិយាកាសបណ្តុះបណ្តាល និង បង្វឹក

យើងបំពាក់បុគ្គលិករបស់យើង ជាមួយនឹងជំនាញ និងចំណេះដឹងជាច្រើនតាមរយៈ៖
១. កម្មវិធីបណ្តុះបណ្តាលទាំងខាងក្នុង និងខាងក្រៅរបស់យើង ដើម្បីពង្រឹងនូវជំនាញរឹង និងជំនាញទន់ចាំបាច់មួយចំនួនសម្រាប់ការបំពេញការងាររបស់ពួកគេ
២. ការបណ្តុះបណ្តាលតាមបែបឌីជីថល (E-Learning) ដែលរួមមានវគ្គបណ្តុះបណ្តាលជាច្រើន
​​​​​​​៣. ការបង្វឹក និងណែនាំពីបុគ្គលិកថ្នាក់គ្រប់គ្រង និងមន្ត្រីសម្របសម្រួលដ៏មានបទពិសោធរបស់យើង។

Generic placeholder image

ឱកាសការងារសម្បូរបែប

ការផ្តល់ឱកាសជូនទៅដល់បុគ្គលិករបស់យើង សម្រាប់ការធ្វើឲ្យរីកចម្រើននូវអាជីពរបស់ពួកគេ គឺជារឿងសំខាន់របស់យើង។ នៅ អម្រឹត យើងលើកទឹកចិត្ត និងផ្តល់នូវអាទិភាពជូនដល់បុគ្គលិក ក្នុងការសិក្សា និងចាប់យកគោលដៅអាជីពរបស់ពួកគេ តាមរយៈផ្តល់ឱកាសខាងក្នុង រួមមាន ការជ្រើសរើសបុគ្គលិកខាងក្នុង ការផ្ទេរមុខដំណែង និងការដំឡើងឋានៈជាដើម។

Generic placeholder image

បទពិសោធការងារក្រៅប្រទេស

ជាផ្នែកមួយនៃ Advans International Group បុគ្គលិករបស់យើងក៏មានឱកាសក្នុងការផ្លាស់ប្តូរបទពិសោធ មិនត្រឹមតែក្នុង អម្រឹត ប៉ុណ្ណោះទេ ហើយថែមទាំងជាមួយ Advans International Group ឬក៏សាខាបុត្រសម្ព័ន្ធដែលមាននៅក្នុង ៨ប្រទេសផ្សេងទៀត។ ឱកាសប្រភេទនេះ អាចជាការងារពេញសិទ្ធិ ឬជាកិច្ចសន្យា។

Generic placeholder image

ក្រុមហ៊ុនសម្ព័ន្ធ

អម្រឹត គឺជាផ្នែកមួយនៃ Advans International Group ដែលបាននឹងកំពុងបម្រើសេវាកម្មជូនអតិថិជននៅក្នុង ៩ប្រទេស រួមមាន កម្ពុជា កាមេរ៉ូន ហ្គាណា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កូដឺវ័រ ប៉ាគីស្ថាន នីហ្សេរីយ៉ា ទុយនេស៊ី និងមីយ៉ាន់ម៉ា។

កម្មវិធីសម្រាប់និស្សិតកំពុងសិក្សា និងបានបញ្ចប់ថ្មីៗ

អម្រឹត ផ្តល់នូវឱកាសជូនដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងទើបបញ្ចប់ការសិក្សាថ្មីៗ តាមរយៈកម្មវិធីសំខាន់ៗចំនួន៣ រួមមាន កម្មវិធីចុះធ្វើកម្មសិក្សាស្ម័គ្រចិត្ត កម្មវិធីសា្រវជ្រាវនិក្ខេបបទ និងកម្មវិធី Unleashed Potential។ កម្មវិធីទាំងអស់នេះត្រូវបានរៀបចំឡើងដើម្បីបង្កើតឱកាសដល់និស្សិតក៏ដូចជាបុគ្គលិកដែលមិនទាន់មានបទពិសោធការងារ ដើម្បីពួកគេអាចទទួលបាននូវបទពិសោធការងារជាក់ស្តែងបន្ថែម សម្រាប់ប្រើប្រាស់ជាគោលបំណងផ្សេងៗក្នុងការបំពេញកាតព្វកិច្ចក្នុងការសិក្សា និងការងារ។

អត្ថប្រយោជន៍នៅ អម្រឹត

យើងផ្តល់ជូននូវអត្ថប្រយោជន៍ដ៏សម្បូរបែប ដែលប្រកបដោយការប្រកួតប្រជែងនិងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលិកយើង។

អត្ថប្រយោជន៍ដែលមានការប្រែប្រួល

អត្ថប្រយោជន៍ដែលមានការប្រែប្រួលនេះ ត្រូវបានរៀបចំឡើងដោយប្រុងប្រយ័ត្ននិងផ្តល់ជូន ជាត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្តល់ជារង្វាន់ដល់បុគ្គលិករបស់យើងចំពោះការបំពេញការងាររបស់ពួកគេ និងការចូលរួមចំណែកក្នុងការសម្រេចបានរបស់ស្ថាប័ន។

ប្រាក់លើកទឹកចិត្ត

សម្រាប់ពិធីបុណ្យប្រពៃណីធំៗទាំង២ រួមមាន ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ អម្រឹត បានផ្តល់ជូនបុគ្គលិកនូវប្រាក់លើកទឹកចិត្តសម្រាប់ចូលរួមចំណែកនូវការប្រារព្ធពិធីបុណ្យទាំងនោះជាមួយក្រុមគ្រួសាររបស់ពួកគេ។

ឥណទានបុគ្គលិក និងឥណទានម៉ូតូ

នៅ អម្រឹត យើងផ្តល់ជូនបុគ្គលិករបស់យើងនូវឥណទានជាច្រើនប្រភេទជាមួយនឹងអត្រាការប្រាក់ពិសេស សម្រាប់ជួយគាំទ្រតម្រូវការចាំបាច់ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗទៀតរបស់ពួកគេ។

ផែនការធានារ៉ាប់រង

អម្រឹត ផ្តល់ឲ្យបុគ្គលិកយើងនូវការធានារ៉ាប់រងជាច្រើនប្រភេទដែលមិនត្រឹមតែសម្រាប់ការការពារលើការថែទាំសុខភាព និងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអាយុជីវិតរបស់ពួកគេផងដែរ។ សម្រាប់កញ្ចប់ការពារលើការថែទាំសុខភាព និងគ្រោះថ្នាក់ក៏ត្រូវបានផ្តល់ជូនទៅដល់សហព័ន្ធរបស់បុគ្គលិក។

អត្ថប្រយោជន៍បន្ថែមប្រចាំខែ

សម្រាប់បុគ្គលិកផ្នែកលក់ ឬ បុគ្គលិកមួយចំនួនផ្សេងទៀត ក្រៅតែអំពីប្រាក់បៀវត្ស ពួកគេក៏ទទួលបាននូវអត្ថប្រយោជន៍បន្ថែមប្រចាំខែជាច្រើន ដែលរួមមាន អត្ថប្រយោជន៍បន្ថែមលើម៉ូតូ ការស្នាក់នៅ និង ប្រាក់ឧបត្ថម្ភសម្រាប់ការបំពេញតួនាទី ដើម្បីលើកទឹកចិត្តសម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។

ប្រតិបត្តិមូលនិធិសុខភាព

អម្រឹត បានបង្កើតឡើងនូវមូលនិធិដ៏វិសេសមួយ សម្រាប់ការផ្តល់ជូនដល់បុគ្គលិករបស់យើងដែលមានតម្រូវការហិរញ្ញវត្ថុបន្ទាន់។ មូលនិធិនេះក៏ប្រើប្រាស់សម្រាប់ជាការចូលរួមចំណែកពី អម្រឹត ជូនចំពោះការបាត់បង់ជីវិតរបស់បុគ្គលិក ឬសមាជិកគ្រួសាររបស់ពួកគេផងដែរ។

ច្បាប់ឈប់សម្រាកសម្បូរបែប

បន្ថែមពីច្បាប់ឈប់សម្រាកប្រចាំឆ្នាំ អម្រឹត បានផ្តល់ជូននូវច្បាប់ឈប់សម្រាកផ្សេងៗយ៉ាងសម្បូរបែបដែលក្នុងនោះរួមមាន ច្បាប់សម្រាប់មាតុភាព ជំងឺ ពិសេស គឺច្បាប់ជំនួស ជាដើម។

អត្ថប្រយោជន៍ផ្សេងៗទៀត

ក្រៅអំពីអត្ថប្រយោជន៍សំខាន់ៗដែលយើងបានផ្តល់ បុគ្គលិករបស់យើងក៏នឹងទទួលបានការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដើម្បីជួយសម្រួលដល់បទពិសោធបំពេញការងាររបស់ពួកគេ។