ឱកាសចុះកម្មសិក្សាស្ម័គ្រចិត្ត និងហាត់ការ

  • Home
  • ឱកាសចុះកម្មសិក្សាស្ម័គ្រចិត្ត និងហាត់ការ

ឱកាសចុះកម្មសិក្សាស្ម័គ្រចិត្ត និងហាត់ការ

អម្រឹត បានចូលរួមចំណែកអភិវឌ្ឍសង្គមដោយ ផ្តល់ឱកាសក្នុងការបំពេញការងារស្ម័គ្រចិត្ត និងចុះកម្មសិក្សាដ៏ទូលំទូលាយជូនដល់និស្សិតដែលមិនទាន់បញ្ចប់ការសិក្សា និងនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ ដើម្បីទទួលបានបទពិសោធការងារជាក់ស្តែងតាមរយៈកម្មវិធីចុះកម្មសិក្សា។

​​​​​​​អម្រឹត ផ្តល់ជូនទាំងឱកាសការងារជាបុគ្គលិកហាត់ការ និងស្ម័គ្រចិត្ត សម្រាប់ពេញម៉ោង ឬក្រៅម៉ោង ដែលមានថេរវេលា ចាប់ពី ៣ខែ ទៅ៦ខែ។ ចុងបញ្ចប់នៃកម្មវិធីនេះ និស្សិតទាំងអស់គឺតម្រូវឲ្យបញ្ជូននូវ របាយការណ៍មួយច្បាប់បរិយាយអំពីអ្វីដែលបានសិក្សាពីកម្មវិធី។

សិទ្ធិទទួលបាន

> កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ជំនាញហិរញ្ញវត្ថុ និងធនាគារ គណនេយ្យ គ្រប់គ្រង គ្រប់គ្រងអាជីវកម្ម ទីផ្សារ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត
​​​​​​​> មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្ត និងមានឆន្ទៈក្នុងការរៀនសូត្រអំពីកិច្ចការដែលត្រូវបានចាត់តាំងថ្មីៗ។

អត្ថប្រយោជន៍ដែលទទួលបាន

> ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ផ្អែកលើលក្ខខណ្ឌតម្រូវនៃកម្មវិធី
> បង្កើនទំនុកចិត្តលើខ្លួនឯង និងជំនាញក្នុងការប្រាស្រ័យទាក់ទង និងការធ្វើការងារជាក្រុម
> ទទួលបានការណែនាំដោយផ្ទាល់ពីបុគ្គលិកដែលមានវិជ្ជាជីវៈណាម្នាក់របស់យើង ចំពោះការងារប្រចាំថ្ងៃ
> ទទួលបានបទពិសោធការងារជាក់ស្តែងសម្រាប់ការងារផ្សេងៗនាពេលអនាគត
> មានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិនៅ អម្រឹត ជាមួយនឹងអត្ថប្រយោជន៍ដ៍៏ប្រកួតប្រជែង
​​​​​​​> ផ្តល់លិខិតបញ្ជាក់បន្ទាប់ពីការចុះកម្មសិក្សាត្រូវបានបញ្ចប់ដោយជោគជ័យ។