គណៈកម្មាធិការ សវនកម្មត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសមាជិកក្រុមប្រឹក្សាភិបាល ឯករាជ្យមួយរូប ដែលជាផ្នែកមួយ យ៉ាងសំខាន់ នៃអភិបាលកិច្ចរបស់ អម្រឹត។ គណៈកម្មាធិការ ជួបប្រជុំយ៉ាងតិច ចំនួនបួនដង ក្នុងមួយឆ្នាំ និងជួបប្រជុំ តាមការចាំបាច់។ គោលបំណងសំខាន់ របស់គណៈកម្មាធិការសវនកម្ម រួមមាន៖
> ត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមុខងារសវនម្មផ្ទៃក្នុងក្នុងបរិបទគ្រប់គ្រង់ហានិភ័យទូទៅ
> ត្រួតពិនិត្ យទៅលើសុចរិតភាព នៃរបាយការណ៍ហរិញ្ញវត្ថុ គណនេយ្យ និងដំណើរការ រៀបចំរបាយការណ៍ ហរិញ្ញវត្ថុ ព្រមទាំង របាយការណ៍ ហរិញ្ញវត្ថុដែលបាន ធ្វើសវនកម្ម
> ត្រួតពិនិត្យ ទៅលើការ អនុលោមតាម គោលនយោបាយ និង នីតិវិធីដែល បានចែងនៅក្នុង ក្របខណ្ឌ របស់អម្រឹត ច្បាប់ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន
> ត្រួតពិនិត្យទៅ លើឯករាជ្យភាព និងគុណវុឌ្ឍ របស់ក្រុមហ៊ុន គណនេយ្យ សាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ)។
ចក្ខុវិស័យ របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង
គឺដើម្បី ទទួលបាន ការទទួលស្គាល់ ជាសវនករ ផ្ទៃក្នុង ប្រកបដោយ វិជ្ជាជីវៈ ដែលផ្តល់អនុសាសន៍ ទៅដល់ ថ្នាក់គ្រប់គ្រង និងការ ពិគ្រោះយោបល់ ប្រកបដោយ ការជឿទុកចិត្ត ដល់ក្រុមប្រឹក្សាភិបាល។
បេសកកម្ម របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង
គឺដើម្បីផ្តល់ ការវាយតម្លៃ ដោយឯករាជ្យ និងវិជ្ជាជីវៈ ទៅលើប្រតិបត្តិការ របស់ អម្រឹត ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល ប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ទៅលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តន៍ ទៅតាម គោលនយោបាយ ផ្ទៃក្នុង ច្បាប់ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន។
បេសកកម្ម របស់គណៈកម្មាធិការ សវនកម្ម គឺដើម្បីធានា នូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃតួនាទីសវនកម្ មផ្ទៃក្នុង និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងធានា ឲ្យមានភាពគ្រប់គ្រាន់ នៃរបាយការណ៏ និងនីតិវិធី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
គណៈកម្មាធិការ សវនកម្មត្រូវ បានផ្តល់សិទ្ ធដោយក្រុម ប្រឹក្សាភិបាល ដើម្បីសម្រេច លើបញ្ហានានា ឬធ្វើការ ស៊ើបអង្កេត ក្នុងដែនកំណត់ ទំនួលខុសត្រូវ របស់ខ្លួន។ ក្នុងគោលបំណងនេះ គណៈកម្មាធិការ សវនកម្ម ត្រូវបានផ្តល់ សិទ្ធអំណាចដើម្បី៖
> ស្វែងរក ព័ត៌មាន នានា ដែលមានតម្រូវការ ពីនិយោជិក ឬភាគីខាងក្រៅ
> ជួបជាមួយ មន្រ្តីរបស់ អម្រឹត សវនករខាងក្រៅ ឬអ្នកប្រឹក្សា ខាងក្រៅ តាមការចាំបាច់ និង
> ទទួលបាន ការប្រឹក្សា ផ្នែកច្បាប់ ពីខាងក្រៅ គណនេយ្យករ ឬអ្នកជំនាញ ឯករាជ្យ ដើម្បីផ្តល់ប្រឹក្សា ឬជាជំនួយ ក្នុងការស៊ើបអង្កេត ជំនួសគណៈកម្មាធិការ។
កាតព្វកិច្ច របស់គណៈកម្មាធិការ គឺដើម្បីពិនិត្យ មុខងារ សវនកម្ម ផ្ទៃក្នុង និងសវនកម្ម ឯករាជ្យ តាមដាន ត្រួតពិនិត្យ ទៅលើសុចរិតភាព នៃ របាយការណ៍ហរិញ្ញវត្ថុ ធានាការអនុលោម ទៅតាម គោលនយោបាយ ផៃ្ទក្នុង ច្បាប់ និងបទប្បញ្ញតិ្ត ដែលមាន ជាធរមាន ព្រមទាំងពិនិត្យ លើការគ្រប់គ្រង ហានិភ័យ ប្រព័ន្ធ ត្រួតពិនិត្យ ផ្ទៃក្នុង ដើម្បីផ្តល់ អនុសាសន៍ សម្រាប់កែលម្អ។
មុខងារ សវនកម្មផ្ទៃក្នុង ឬ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង ត្រូវបានបងើ្កតឡើង កុ្នងឆ្នាំ១៩៩៨ ដែលជាផ្នែកមួយ យ៉ាងសំខាន់ សម្រាប់ អភិបាលកិច្ចល្អ របស់ អម្រឹត ហើយ ការទទួលខុសត្រូវ របស់ នាយកដ្ឋាននេះ តូ្រវបានចែង នៅក្នុង លក្ខន្តិកៈសវនកម្ម ផ្ទៃក្នុង។ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង គឺជា នាយកដ្ឋាន ឯករាជ្យ ពីប្រតិបត្តិការ ទាំងអស់របស់ អម្រឹត ហើយរាយការណ៍ ដោយផ្ទាល់ ទៅ គណៈកម្មាធិការ សវនកម្ម។